News & Blogs

News អត្ថបទព័ត៌មាន

អាម៉េរិកនិយាយថា ខ្លួនត្រលប់មកវិញហើយ ប៉ុន្តែតើឯណាទៅឯកអគ្គរដ្ឋទូតសម្រាប់ចាត់តាំងនៅប្រទេសនានារបស់ពួកគេ?

Website Cover

អាម៉េរិកនិយាយថា ខ្លួនត្រលប់មកវិញហើយ ប៉ុន្តែតើឯណាទៅឯកអគ្គរដ្ឋទូតសម្រាប់ចាត់តាំងនៅប្រទេសនានារបស់ពួកគេ?

មន្រ្តីអាម៉េរិក និងមន្ត្រីចិនជារឿយៗ តែងនិយាយអំពីការពង្រីកអាវុធជាច្រើនដែលពួកគេត្រូវយកមកតតាំងគ្នា ។ ចិនតែងសិក្សាពីការវិវឌ្ឍរបស់គូប្រជែងរបស់ខ្លួន ហើយឆ្លើយតបទៅតាមភាពជាក់ស្ដែងរបស់វា ។ អាម៉េរិកវិញក៏កំពុងតែរៀនពីសត្រូវរបស់ខ្លួនផងដែរ ។ នៅថ្ងៃទី១២ ខែមិថុនា សេតវិមានបាននិយាយថា អាម៉េរិក និងសមាជិកក្រុមប្រទេស G7 នឹងសម្ពោធគម្រោងដ៏ធំមួយដើម្បីជួយជាហរិញ្ញប្បទានដល់វិស័យហេដ្ឋារចនាសម្ពន្ធមានដូចជា ផ្លូវថ្នល់ និងផ្លូវស្ពានដល់បណ្ដាប្រទេសក្រីក្រ ។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា “កសាងពិភពលោកឱ្យមានភាពល្អប្រសើរឡើងវិញ” “Build Back Better World (B3W)” ដែលជាគម្រោងមួយប្រជែងទៅនឹងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ (BRI) របស់ប្រទេសចិនដែលបានចាប់ផ្តើមមានរូបរាងឡើងនៅក្នុងឆ្នាំ២០១៣ ដោយមានគោលដៅដូចគ្នាជាច្រើន ។

ការប្រកួតប្រជែងជាមួយប្រទេសចិនបានគ្របដណ្តប់លើរបៀបវារៈរបស់លោកចូ បៃដិនចាប់តាំងពីលោកបានចូលកាន់តំណែងជាប្រធានាធិបតីអាម៉េរិកកាលពីខែមករា មកម៉្លេះ ។ រដ្ឋបាលរបស់លោកបានសន្យាថា នឹងប្រើគ្រប់មធ្យោបាយដែលមានដើម្បីជំរុញការប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជាការធ្វើពាណិជ្ជកម្មបែបកេងចំណេញរបស់ប្រទេសចិន ។ ផែនការ B3W ផ្តោតលើគំនិតផ្តួចផ្តើមសកលដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមភាគីចិនគឺលោកស៊ី ជិនពីង ។ ទោះបីគម្រោង BRI របស់ប្រទេសចិនមិនមានស្ថាប័នរៀបចំផែនការកណ្តាលក៏ដោយ ក៏មានប្រទេសជាង ១០០ ដែលត្រូវការហេដ្ឋារចនាសម្ពន្ធបានចុះកិច្ចព្រមព្រៀងជាមួយពួកគេផងដែរ ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរិះគន់ចំពោះបន្ទុករបស់ប្រទេសក្រីក្រដោយត្រូវជាប់បំណុលដែលគ្មាននិរន្តរភាព ។ ប៉ុន្តែ វាបានជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ។

គម្រោង B3W នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងស្អាតស្អំ ដែលផ្ទុយពីគម្រោងមួយចំនួនដែលគាំទ្រដោយប្រទេសចិនរួមមានរោងចក្រថាមពលដើរដោយធ្យូងថ្មដែលរួមចំណែកដល់ការបង្កើនកម្ដៅផែនដី ។ ផែនការមិនច្បាស់លាស់របស់អាម៉េរិកកត់សម្គាល់ថា គម្រោងនានានឹងត្រូវបានអភិវឌ្ឍប្រកបដោយចីរភាព និងតម្លាភាពដែលផ្ទុយពីគម្រោង BRI របស់ចិន ។

គម្រោងនេះ ហាក់ដូចជាដំណើរការយឺតយ៉ាវបន្តិច ។ វាមិនច្បាស់ទេថា តើលោកបៃដិន ឬមេដឹកនាំក្រុមប្រទេស G7 ផ្សេងទៀតនឹងអាចទាញយកថវិកាបន្ថែមពីរដ្ឋាភិបាលរបស់ពួកគេបាននោះទេ ។ សេតវិមានបាននិយាយថា ខ្លួននឹងធ្វើការជាមួយសភាដើម្បីបង្កើនកញ្ចប់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅក្នុងគម្រោងមួយនេះ ។ ប៉ុន្ដែ បច្ចុប្បន្ននេះ លោកបៃដិនកំពុងតែជាប់តស៊ូមតិដើម្បីទទួលបានសំឡេងគាំទ្រពីក្រុមសាធារណរដ្ឋសម្រាប់ការចំណាយលើហេដ្ឋារចនាសម្ពន្ធក្នុងស្រុករបស់ខ្លួននៅឡើយ ។ វាមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា ផែនការនេះមានអតិភាពជាងគម្រោងដែលកំពុងត្រូវបានពិចារណារួចស្រាប់ហើយនោះទេ ។ ទាំងនេះរួមបញ្ចូលទាំងគម្រោងហេដ្ឋារចនាសម្ពន្ធបៃតងជាច្រើននៅក្នុងប្រទេសក្រីក្រដែលត្រូវបានសន្យាថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ ។ ការបន្ធូរបន្ថយទៅលើកិច្ចការដែលធ្វើមិនទាន់ហើយទាំងនេះ នឹងត្រូវចំណាយយ៉ាងច្រើន ។

កាន់តែច្រើនឡើងៗ ចិន និងអាម៉េរិកកំពុងតែយកលំនាំយុទ្ធសាស្ត្រតាមគ្នាទៅវិញទៅមក ។ ប៉ុន្មានថ្ងៃមុននេះ នៅថ្ងៃទី១០ ខែមិថុនា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិនបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនទាំងឡាយណាដែលបានអនុវត្តតាមទណ្ឌកម្មរបស់ប្រទេសដទៃទៀតប្រឆាំងនឹងប្រទេសចិន ។ អាម៉េរិក និងសហគមន៍អ៊ឺរ៉ុបបានវាយប្រហារប្រទេសចិនដោយចាត់វិធានការដាក់ទណ្ឌកម្មផ្សេងៗដោយសារតែការធ្វើទុក្ខបុកម្នេញជនជាតិអ៊ុយហ្គួរនៅតំបន់ស៊ីនជាំងភាគខាងលិចនៃប្រទេសចិន និងការបំផ្លាញសេរីភាពនៅហុងកុងពីសំណាក់រដ្ឋាភិបាលចិន ។ លោកដូណាល់ ត្រាំបានរារាំងការវិនិយោគរបស់ក្រុមហ៊ុនជាច្រើនដែលមានទំនាក់ទំនងជាមួយយោធាចិន ។ អ្នកស្នងតំណែងបន្ទាប់ពីគាត់គឺលោកបៃដិនក៏បានរឹតបន្តឹងបន្ថែមទ្វេដងទៅលើច្បាប់ទាំងនោះដោយការពង្រឹងមូលដ្ឋានច្បាប់នៃការដាក់ទណ្ឌកម្ម ។

សារព័ត៌មានរដ្ឋបានឱ្យដឹងថា ៖ ច្បាប់ថ្មីរបស់ប្រទេសចិនចែងថា រដ្ឋាភិបាលអាចរឹបអូសទ្រព្យសម្បត្តិ និងរារាំងប្រតិបត្តិការរបស់ក្រុមហ៊ុនដែលអនុវត្តតាមវិធានរបស់អាម៉េរិក ឬសហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសចិន ។ មិនដូចលក្ខន្តិកៈរបស់គណៈកម្មការអឺរ៉ុបស្តីពីការដាក់ទណ្ឌកម្មទៅលើបរទេសដែលហាមឃាត់ការអនុលោមតាមច្បាប់នោះទេ ច្បាប់របស់ចិននឹងមិនធ្វើឱ្យមានសកម្មភាពខុសច្បាប់បែបនេះឡើយ ។ ផ្ទុយទៅវិញ វាត្រូវបានបម្រុងទុកជាការរាំងស្ទះមួយដែលផ្តល់ឱ្យអាជ្ញាធរនូវមធ្យោបាយស្របច្បាប់ក្នុងការចាត់វិធានការតបតវិញ។

លោក Kher Sheng Lee មកពីសមាគមគ្រប់គ្រងការវិនិយោគជំនួស  (Alternative Investment Management Association) ដែលជាស្ថាប័នឧស្សាហកម្មមួយបាននិយាយថា ៖ របបប្រកួតប្រជែង ធ្វើឱ្យក្រុមហ៊ុនពហុជាតិស្ថិតក្នុងភាពលំបាក ។ អ្នកគ្រប់គ្រងមូលនិធិក្រុមហ៊ុនបានចូលរួមក្នុងសិក្ខាសាលាស្តីពីវិធីក្នុងការស្វែងរកដំណោះស្រាយអំពីទណ្ឌកម្មអាម៉េរិក និងចិនដែលកាន់តែមានភាពស្មុគស្មាញឡើងៗ ។ ក្រុមហ៊ុនទាំងនោះមានជម្រើសតិចតួចណាស់ ក្រៅពីអនុវត្តតាមការដាក់ទណ្ឌកម្មរបស់អាម៉េរិក។ ច្បាប់ថ្មីរបស់ប្រទេសចិនអាចនឹងធ្វើឱ្យជម្រើសទាំងនោះកាន់តែមានភាពលំបាក ។

ដូចគ្នានេះដែរ បណ្តាប្រទេសក្រីក្រមានជម្រើសតិចតួចណាស់សម្រាប់គម្រោងផ្លូវមួយខ្សែក្រវាត់មួយរបស់ប្រទេសចិន រហូតមកដល់ពេលនេះ។ លោកវ៉ាង ជាំងយុ (Wang Jiangyu) មកពីសាកលវិទ្យាល័យទីក្រុងហុងកុងនិយាយថា ៖ ប្រសិនបើវាប្រតិបត្តិបានល្អ ផែនការ B3W អាចផ្តល់នូវការប្រកួតប្រជែងដែលមានជម្រើសល្អសម្រាប់ពួកគេ ។ គាត់បាននិយាយថា ៖ ប៉ុន្តែ ប្រទេសក្រីក្រទាំងនោះឥឡូវកំពុងប្រឈមនឹងបញ្ហា ។ ពួកគេអាចត្រូវបានបង្ខំឱ្យជ្រើសរើសរវាងគម្រោង “កសាងពិភពលោកឱ្យប្រសើរឡើងវិញ” របស់ប្រទេសលោកខាងលិច (B3W) និងគម្រោង “ផ្លូវមួយខ្សែក្រវាត់មួយ” របស់ប្រទេសចិន (BRI) ។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!