អាម៉េរិក​ដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន​ដែលទទួលដឹកជញ្ជូនយន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ទៅឲ្យ​រុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន
Breaking News

អាម៉េរិក​ដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន​ដែលទទួលដឹកជញ្ជូនយន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ទៅឲ្យ​រុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន

សហរដ្ឋអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់មួយ ដែលខ្លួនបានចោទប្រកាន់ពីបទសម្របសម្រួលជើងហោះហើរយោធា ដើម្បីដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួនបីផ្សេងទៀត ដែលខ្លួនបាននិយាយថា ពាក់ព័ន្ធនឹងការផលិតយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

អាម៉េរិក​ចោទ​អ៊ីរ៉ង់​ថា បាន​ផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឲ្យ​រុស្ស៊ី​សម្រាប់​ប្រើ​ក្នុង​សង្រ្គាម​នៅ​អ៊ុយក្រែន ដែល​ក្រុង​តេអេរ៉ង់​បាន​បដិសេធ ។

ក្រសួងរតនាគារសហរដ្ឋអាម៉េរិកនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនបានចាត់តាំងសេវាកម្មអាកាសយានដ្ឋាន Safiran ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់ដោយចោទប្រកាន់ថាខ្លួនបានសម្របសម្រួលជើងហោះហើរយោធារុស្ស៊ីរវាងអ៊ីរ៉ង់ និងរុស្ស៊ី រួមទាំងអ្នកដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក បុគ្គលិក និងឧបករណ៍ពាក់ព័ន្ធ ។

Leave a Reply

Your email address will not be published. Required fields are marked *