អាម៉េរិកដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា
Read Time:2 Minute, 3 Second
Views:17

អាម៉េរិកដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា

1 0

សហរដ្ឋអាម៉េរិកត្រៀមដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មទៅលើចិន និងរុស្ស៊ីបន្ថែមទៀតពីបទមិនស្ដាប់តាមបទបញ្ជា និងបានបំពានលើពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក!! អាម៉េរិកត្រៀម Ban លើការនាំចេញទំនិញបច្ចេកវិទ្យាសំខាន់ៗបន្ថែមទៀត ។ បណ្ដាញសារព័តមាន Bloomberg បានរាយការណ៍ដោយសំអាងថា មន្ត្រីជាន់ខ្ពស់ក្នុងជួររបស់លោក ចូបៃឌិន បានធ្វើឲ្យទាំងរុស្ស៊ី ទាំងចិនងឿងឆ្ងល់ថា ហេតុអ្វីប្រទេសប្រជាធិបតេយ្យបែរជាដើរ Ban គេឯងដែលជាអ្នកយល់ផ្ទុយពីខ្លួនទៅវិញ?

Matthew S. Axelrod ជំនួយការលេខាធិការផ្នែកបង្គាប់បញ្ជាឲ្យប្រើប្រាស់ច្បាប់ក្នុងការនាំចេញ នៃការិយាល័យឧស្សាហកម្ម និងសន្តិសុខរបស់អាម៉េរិក បានពន្យល់ពាក់ព័ន្ធទៅលើរឿងនេះថា “ទាំងអស់គឺជាការការពារមិនឲ្យបច្ចេកវិទ្យា និងទំនិញដែលមានភាពលំអិតម៉ត់ចត់ ត្រូវបានប្រើប្រាស់ក្នុងផ្លូវមិនល្អ ដែលវាមានការជះឥទ្ធិពលមិនល្អមកដល់អាម៉េរិក ដោយសារតែបញ្ហានេះធ្លាប់បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ធ្វើការគំរាមកំហែងមកលើវិស័យសន្តិសុខជាតិដែលអាម៉េរិកធ្លាប់បានជួបប្រទះ” ។ ភាគីចិនមិនបានបង្អង់យូរក៏ចេញមកឆ្លើយតបវិញភ្លាមៗផងដែរ ដោយលោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ចេញមុខមកធ្វើការ ប្រកាសថា មានពេលខ្លះអាម៉េរិកយករឿងសន្តិសុខជាតិទៅប្រើក្នុងផ្លូវខុស ដោយបានប្រើប្រាស់អំណាចរបស់រដ្ឋទៅវាយប្រហារលើបណ្ដាប្រទេសនានា និងបណ្ដាក្រុមហ៊ុនមួយចំនួនផងដែរ ។ 

ប្រភព៖

Bloomberg

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មេដឹកនាំស្រីលង្ការ ប្រាប់អំពីដំណឹងដ៏អាក្រក់មួយដល់ប្រជាពលរដ្ឋ ប្រេងឥន្ទនៈអស់រលីងទូទាំងប្រទេស-សេដ្ឋកិច្ចដួលរំលំហើយ
Next post លោក ហ្សេលេនស្គី ប្តូរមេបញ្ជាការកងកម្លាំងថ្មីក្នុងពេលផ្ទុះសង្គ្រាមដោយមិនប្រាប់មូលហេតុ