អាម៉េរិកចង់ប្រើប្រាស់ជំនួយយោធា ដើម្បីល្បួងឥណ្ឌាឲ្យឈប់ពឹងផ្អែកលើរុស្ស៊ី !! សហរដ្ឋអាម៉េរិកកំពុងរៀបចំកញ្ចប់ជំនួយយោធាសម្រាប់ឥណ្ឌា ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ និងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសនេះលើអាវុធរបស់រុស្ស៊ី ។
កញ្ចប់ជំនួយដែលកំពុងពិចារណានឹងរួមបញ្ចូលការផ្តល់ហិរញ្ញប្បទានយោធាបរទេសដល់ទៅ 500 លានដុល្លារ ដែលនឹងធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសមួយដែលទទួលបានជំនួយច្រើនជាងគេនៅពីក្រោយអ៊ីស្រាអែល និងអេហ្ស៊ីប ។ វាមិនច្បាស់ថាពេលណាកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសឬអាវុធអ្វីនឹងត្រូវបានដាក់បញ្ចូល ។
កិច្ចខិតខំប្រឹងប្រែងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដោយរដ្ឋបាលរបស់លោក បៃដិន ក្នុងការរក្សាឥណ្ឌាជាដៃគូសន្តិសុខយូរអង្វែង ទោះបីជាប្រទេសនេះមានការស្ទាក់ស្ទើរក្នុងការរិះគន់រុស្ស៊ីចំពោះការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏ដោយ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកដែលសុំមិនបញ្ចេញឈ្មោះ ។
ប្រភព ៖
Bloomberg