Breaking News

អភិបាលតំបន់ Luhansk និយាយថា ទីតាំងឈរជើងរបស់អ៊ុយក្រែននៅក្នុងទីក្រុង Sievierodonetsk បានចាប់ផ្ដើមយ៉ាប់យ៉ឺនជាថ្មីម្ដងទៀតហើយ ។

អភិបាលតំបន់ Luhansk និយាយថា ទីតាំងឈរជើងរបស់អ៊ុយក្រែននៅក្នុងទីក្រុង Sievierodonetsk បានចាប់ផ្ដើមយ៉ាប់យ៉ឺនជាថ្មីម្ដងទៀតហើយ ប៉ុន្តែកងកម្លាំងរបស់ទីក្រុងគៀវបាននឹងកំពុងការពារទីតាំងរបស់ពួកគេប្រឆាំងនឹងរុស្ស៊ីនៅក្នុងតំបន់ឧស្សាហកម្មគីមីក្នុងទីក្រុងនេះ ខណៈដែលការប្រយុទ្ធគ្នាយ៉ាងខ្លាំងកំពុងបន្តនៅទីក្រុងនេះ ។


កងកម្លាំងអ៊ុយក្រែនបាននឹងកំពុងព្យាយាមកាន់កាប់ទឹកដីរបស់ពួកគេត្រឡប់មកវិញ បន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ពួកគេបានដណ្តើមបានមកវិញពាក់កណ្តាលនៃទីក្រុងដែលកំពុងប្រយុទ្ធនៅក្នុងខេត្ត Luhansk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបានប្រមូលផ្តុំការវាយលុករបស់ពួកគេទៅលើបេះដូងនៃតំបន់ដុនបាសភាគខាងកើតនៃប្រទេសអ៊ុយក្រែន ។


អភិបាលតំបន់ Luhansk លោក Serhiy Gaidai បានប្រាប់ទូរទស្សន៍ជាតិថា “ការប្រយុទ្ធគ្នាដ៏សាហាវបំផុតគឺនៅទីក្រុង Sievierodonetsk ។ ការប្រយុទ្ធគ្នាដូចផ្លេកបន្ទោរកំពុងកើតឡើងនៅពេលនេះ” ។

គាត់បាននិយាយថា “កងទ័ពរបស់យើងអាចធ្វើការវាយប្រហារតបតក្នុងរយៈពេលដ៏ជាក់លាក់មួយ ពួកគេរំដោះបានស្ទើរតែពាក់កណ្តាលនៃទីក្រុងនេះ ។ ប៉ុន្តែឥឡូវនេះ ស្ថានភាពកាន់តែអាក្រក់ទៅៗសម្រាប់ពួកយើងម្តងទៀត” ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version