អភិបាលក្រុង Mariupol បានហៅការទម្លាក់គ្រាប់រុស្ស៊ីថាជា “អំពើប្រល័យពូជសាសន៍”
Read Time:1 Minute, 37 Second
Views:19

អភិបាលក្រុង Mariupol បានហៅការទម្លាក់គ្រាប់រុស្ស៊ីថាជា “អំពើប្រល័យពូជសាសន៍”

0 0

អភិបាលក្រុង Mariupol បានហៅការទម្លាក់គ្រាប់រុស្ស៊ីថាជា “អំពើប្រល័យពូជសាសន៍” ។ អ៊ុយក្រែននិយាយថា ខ្លួនមិនអាចដឹងពីចំនួនជនស៊ីលដែលបានស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់រុស្ស៊ីលើទីក្រុង Mariupol ទេ ព្រោះទាហានរុស្ស៊ីបានរុះរើកំទេចកំទី និងយកសាកសពជនរងគ្រោះចេញកន្លែងដែលរងគ្រោះអស់ទៅហើយ ។

កាលពីថ្ងៃសុក្រ លោក Petro Andriushchenko ទីប្រឹក្សាអភិបាលក្រុង Mariupol បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងទ័ពរុស្ស៊ីបានបញ្ចប់ការយកសាកសពអ្នកស្លាប់នៅក្នុងការទម្លាក់គ្រាប់បែកក្នុងខែមីនា នៃរោងកុនក្នុងទីក្រុង ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ចំនួនពិតប្រាកដនៃអ្នកដែលបានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនឹងនៅមិនទាន់ដឹងនៅឡើយទេ ។

នៅថ្ងៃទី ១៦ ខែមីនា ពួកទាហានរុស្ស៊ីបានទម្លាក់គ្រាប់បែកលើរោងមហោស្រព ដែលមនុស្សរហូតដល់ ១,២០០ នាក់ត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់អគារនេះជាជម្រកសុវត្ថិភាពពីការឈ្លានពានរបស់រុស្ស៊ី ។ បន្ទាប់ពីការទម្លាក់គ្រាប់បែកនេះ អភិបាលក្រុង Mariupol លោក Vadym Boychenko បានហៅវាថាជា “អំពើប្រល័យពូជសាសន៍” មកលើជនជាតិអ៊ុយក្រែន ។

ប្រភព ៖

Newsweek
Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អាវុធជីវសាស្រ្ត ៖ គន្លឹះសំខាន់របស់ហ្សែនជនជាតិអាស៊ីត្រូវបានរកឃើញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន
Next post នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ខកចិត្ត និងមិនអាចទទួលយកបាន រឿងចិនអភិវឌ្ឍលើកោះ Senkaku