អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានអះអាងថា លោកមិន​រំពឹងថា អ៊ុយក្រែននឹងអាចដណ្តើមយកតំបន់គ្រីមៀរបានមកវិញនោះទេ
Breaking News

អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានអះអាងថា លោកមិន​រំពឹងថា អ៊ុយក្រែននឹងអាចដណ្តើមយកតំបន់គ្រីមៀរបានមកវិញនោះទេ

អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានអះអាងថា លោកមិន​រំពឹងទុកថា អ៊ុយក្រែនអាចដណ្តើមយកតំបន់ គ្រីមៀរ មកវិញដោយកម្លាំងនោះទេ ព្រោះភាគច្រើននៃប្រជាជនក្នុងតំបន់នោះគឺជាជនជាតិរុស្ស៊ី ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។

ថ្លែងទៅកាន់កាសែត ABC របស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍មុន លោក Schroeder បាននិយាយថា “គំនិតដែលថាប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី អាចដណ្តើមយកតំបន់គ្រីមៀរបានឡើងវិញដោយយោធាគឺមិនសមហេតុសមផលទាល់តែសោះ ។ លោក Schroder ដែលបានដឹកនាំប្រទេសអាល្លឺម៉ង់ពីឆ្នាំ 1998 ដល់ឆ្នាំ 2005 ក៏​បានធ្វើការថ្កោលទោសម្តងហើយម្តងទៀត​ចំពោះការវាយលុកយោធារបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន​ផងដែរថាជា “កំហុសរបស់រដ្ឋាភិបាលរុស្ស៊ី” ។ ​

Leave a Reply

Your email address will not be published. Required fields are marked *