អតីតសមាជិកសភាអាម៉េរិកម្នាក់ជឿជាក់ថាលោក បៃដិន មិនបានការពារប្រទេស និងពលរដ្ឋអ៊ុយក្រែននោះទេ គ្រាន់តែប្រើប្រាស់ទីក្រុងគៀវដើម្បីផ្ដួលរលំអំណាចរបស់ពូទីនតែប៉ុណ្ណោះ!!
Breaking News

អតីតសមាជិកសភាអាម៉េរិកម្នាក់ជឿជាក់ថាលោក បៃដិន មិនបានការពារប្រទេស និងពលរដ្ឋអ៊ុយក្រែននោះទេ គ្រាន់តែប្រើប្រាស់ទីក្រុងគៀវដើម្បីផ្ដួលរលំអំណាចរបស់ពូទីនតែប៉ុណ្ណោះ!!

នៅក្នុងបទសម្ភាសន៍ជាមួយពិធីករលោក Tucker Carlson របស់ស្ថានីយទូរទស្សន៍ Fox News កាលពីថ្ងៃសុក្រ ទី12 ខែសីហា អតីតសមាជិកសភាមកពីរដ្ឋហាវ៉ៃលោកស្រី Gabbard បានរិះគន់ទៅនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីរបស់រដ្ឋាភិបាលលោក បៃដិន ដោយលោកស្រីបាននិយាយថា វាបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាម៉េរិក និងអឺរ៉ុបតែប៉ុណ្ណោះ ហើយថែមទាំងបានធ្វើឲ្យរុស្ស៊ីទទួលបានប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ពីការលក់ថាមពលទៅវិញទេ ។


លោកស្រីបានសួរថា “ហេតុអ្វីបានជារឿងនេះកើតឡើង?” លោកស្រីក៏បានឆ្លើយដោយខ្លួនឯងថា “គឺដោយសារតែទណ្ឌកម្មរបស់លោក ចូ បៃដិន ដែលគ្មានអ្វីក្រៅតែពីការបិទផ្លូវខ្លួនឯង ទាំងនេះគឺជាបញ្ហាដែលលោក បៃដិន បានបង្កើតឡើង ថែមទាំងបានធ្វើឲ្យប្រទេសរុស្ស៊ីនាពេលនេះកំពុងតែទទួលបានផលចំណេញពីទណ្ឌកម្មនោះទៅវិញទេ” ។

Leave a Reply

Your email address will not be published. Required fields are marked *