អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ីអាចនាំឱ្យមានសង្គ្រាមលោកលើកទី 3
Breaking News

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream របស់រុស្ស៊ីអាចនាំឱ្យមានសង្គ្រាមលោកលើកទី 3

អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានថា ការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 របស់រុស្ស៊ីនៅសមុទ្របាល់ទិក អាចនាំឱ្យមានសង្គ្រាមលោកលើកទី 3 ។

លោក ត្រាំ កាលពីថ្ងៃពុធដោយបង្ហោះឃ្លីបមួយដែលលោកប្រធានាធិបតី ចូ​​ បៃដិន បានប្រាប់អ្នកកាសែតកាលពីខែកុម្ភៈមុនពេលដែលរុស្ស៊ីឈ្លានបានអ៊ុយក្រែនថា “ប្រសិនបើរុស្ស៊ីឈ្លានពាន [អ៊ុយក្រែន] លោកនឹងមិនឲ្យ Nord Stream 2 ដំណើរការទៀតទេ ។ យើងនឹងបិទវា ” នៅពេលត្រូវបានសួរអំពីរបៀបដែលទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងសម្រេចបាននោះ ដោយពិចារណាថាបំពង់បង្ហូរឧស្ម័ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសអាល្លឺម៉ង់ លោក បៃដិន បានឆ្លើយតបថា “ខ្ញុំសន្យានឹងអ្នក យើងនឹងអាចធ្វើវាបាន” ។

​ការបង្ហោះគឺជាការចោទប្រកាន់ស្តែងលើលោក បៃដិន ដោយបានបង្ហើបថា សហរដ្ឋអាម៉េរិកអាចជាប់ពាក់ព័ន្ធនឹងការលេចធ្លាយ ដែលត្រូវបានរកឃើញនៅដើមសប្តាហ៍នេះ លើបំពង់បង្ហូរ Nord Stream ដែលតភ្ជាប់ពីរុស្ស៊ីទៅអឺរ៉ុប  បំពង់បង្ហូរប្រេង Nord Stream 2​ ទៅកាន់ប្រទេសអាល្លឺម៉ង់ – នៅក្រោមសមុទ្របាល់ទិក ។

លោក ត្រាំ បានណែនាំដល់ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក ឱ្យមានភាពត្រជាក់ចិត្ត ស្ងប់ស្ងាត់ ​អំពីស្ថានភាពទាំងមូល ។ ​បុរសវ័យ 76 ឆ្នាំរូបនេះបានភ្ជាប់ឧប្បត្តិហេតុនេះទៅនឹងជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយបានអះអាងថា ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ “ប្រាកដជានឹងមិនកើតឡើងទេ ប្រសិនបើខ្ញុំជាប្រធានាធិបតី” ។

ប្រភព ៖ RT

Leave a Reply

Your email address will not be published. Required fields are marked *