Breaking News

អតីតប្រធានាធិបតីស្រីលង្កាលោក Rajapaksa បានធ្វើការចាកចេញពីប្រទេសថៃ ត្រឡប់មកកាន់ប្រទេសស្រីលង្កាវិញ ទោះបីជាដឹងថា លោកអាចនឹងត្រូវតុលារការកាត់ទោសក៏ដោយ

គេហទំព័រ The Straits Times និងជាកាសែតព័ត៌មានប្រចាំថ្ងៃជាភាសាអង់គ្លេសរបស់ប្រទេសសិង្ហបុរីធ្វើការរាយការណ៍ដោយបានដកស្រង់ការបញ្ជាក់ពីអ្នកនាំពាក្យនាយកដ្ឋានព័ត៌មានរបស់ប្រទេសស្រីលង្កាថា អតីតប្រធានាធិបតីលោក Kothaphaya Rajapaksa ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសថៃ នឹងត្រលប់មកកាន់ប្រទេសស្រីលង្កាវិញនៅថ្ងៃសុក្រ ទី02 ខែកញ្ញា ឆ្នាំ2022នេះ ។

កន្លងមកត្រូវបានសារព័ត៌មានធ្វើការចុះផ្សាយថា លោក Rajapaksa នឹងធ្វើដំណើរពីប្រទេសថៃត្រឡប់មកប្រទេសស្រីលង្កាវិញនៅថ្ងៃទី24 ខែសីហា ឆ្នាំ2022 ប៉ុន្តែកាលបរិច្ឆេទនោះត្រូវបានពន្យារពេលវិញ ប្រភពបានបង្ហើបឱ្យដឹងថា ការពន្យាពេលនោះគឺបណ្ដាលមកពីបញ្ហាសុវត្ថិភាពរបស់លោក ដោយឡែកមេដឹកនាំស្រីលង្ការូបនេះនឹងត្រលប់ទៅកាន់ប្រទេសរបស់លោកវិញក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ ។

ប្រភពក៏បានលាតត្រដាងអំពីមូលហេតុដែលអតីតមេដឹកនាំស្រីលង្កាចង់វិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននោះ គឺដោយសារតែការចំណាយច្រើនលើសលប់នៅពេលដែលគាត់ស្នាក់នៅបរទេស ជាពិសេសគឺថ្លៃបន្ទប់លំដាប់ Presidential Suite ថ្លៃសន្តិសុខយាមកាម24ម៉ោង និងថ្លៃធ្វើដំណើរតាមរយៈយន្តហោះឯកជន ។

យ៉ាងណាមិញអ្នកនាំពាក្យក្រសួងព័ត៌មានរបស់ប្រទេសស្រីលង្កាបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការធ្វើដំណើរត្រលប់របស់អតីតមេដឹកនាំស្រីលង្ការូបនេះនោះទេ ប៉ុន្តែមានប្រភពមួយបានប្រាប់បណ្ដាញសារព័ត៌មាន Bloomberg News ថា លោក Rajapaksa ប្រហែលជាកំពុងរស់នៅក្នុងលំនៅដ្ឋានដែលផ្តល់ដោយរដ្ឋាភិបាលក្នុងទីក្រុង Colombo បន្ទាប់ពីលោកបានមកដល់ប្រទេសស្រីលង្កា ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version