អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដើម្បីការពារទឹកដីអ៊ុយក្រែនដែលត្រូវធ្វើប្រជាមតិទៅចូលរួមជាមួយរុស្ស៊ី​
Read Time:2 Minute, 48 Second
Views:177

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដើម្បីការពារទឹកដីអ៊ុយក្រែនដែលត្រូវធ្វើប្រជាមតិទៅចូលរួមជាមួយរុស្ស៊ី​

0 0

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សព្វាវុធណាមួយនៅក្នុងឃ្លាំងអាវុធរបស់ទីក្រុងមូស្គូ រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ អាចត្រូវបានប្រើប្រាស់ដើម្បីការពារទឹកដីដែលភ្ជាប់ជាមួយរុស្ស៊ីពីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Medvedev ដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា ការបោះឆ្នោតប្រជាមតិដែលគ្រោងធ្វើឡើងដោយអាជ្ញាធររុស្ស៊ីដែលបានដំឡើង និងបំបែកខ្លួននៅក្នុងតំបន់ដ៏ធំនៃទឹកដីអ៊ុយក្រែននឹងប្រព្រឹត្តទៅ ហើយ “មិនមានការថយក្រោយទេ” ។

“សាធារណរដ្ឋ Donbas (Donetsk និង Luhansk) និងទឹកដីផ្សេងទៀតនឹងត្រូវបានទទួលយកចូលទៅក្នុងប្រទេសរុស្ស៊ី” ។ លោក Medvedev បាននិយាយថា ការការពារទឹកដីទាំងអស់នឹងត្រូវបានពង្រឹងយ៉ាងខ្លាំងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ដោយបន្ថែមថា “រុស្ស៊ីបានប្រកាសថា មិនត្រឹមតែសមត្ថភាពកេណ្ឌទ័ពប៉ុណ្ណោះទេ ថែមទាំងអាវុធរុស្ស៊ីណាមួយ រួមទាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ និងអាវុធដោយផ្អែកលើគោលការណ៍ថ្មី អាចត្រូវបានប្រើប្រាស់សម្រាប់ការការពារតំបន់ទាំងនេះ”។

ការបោះឆ្នោតប្រជាមតិដែលនឹងធ្វើឡើងនៅក្នុងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ីនៃខេត្ត Donetsk, Luhansk, Kherson និង Zaporizhzhia របស់អ៊ុយក្រែន ក៏ដូចជាផ្នែកនៃខេត្ត Mykolaiv នឹងចាប់ពីថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងយ៉ាង​ថានឹងផ្តល់លទ្ធផលយ៉ាងលើសលប់ក្នុងការចូលរួមជាមួយរុស្ស៊ី ។

ប្រសិនបើ​តំបន់ទាំងនេះបាន​ចូល​ជា​ផ្លូវការ​ទៅក្នុង​សហព័ន្ធ​រុស្ស៊ី ​ នោះទឹកដីទាំាំងនេះនឹងក្រោម​គោលលទ្ធិ​នុយក្លេអ៊ែរ​របស់​ក្រុង​ម៉ូស្គូ​នឹង​មាន​សិទ្ធិទទួលបានការ​ការពារ​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ។

ទីក្រុងម៉ូស្គូមិនបានគ្រប់គ្រងពេញលេញណាមួយនៃតំបន់ទាំងបួនដែលវាត្រូវបានគេរំពឹងថានឹងព្យាយាមបញ្ចូលនោះទេ មានតែប្រហែល 60% នៃទីក្រុង Donetsk និង 66% នៃតំបន់ Zaporizhzhia ដែលកាន់កាប់ដោយកងទ័ពរុស្ស៊ី ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post នាយករដ្ឋមន្ត្រីហុងគ្រីនិយាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដែលដាក់ដោយសហភាពអឺរ៉ុប គួរតែត្រូវបានលុបចោល
Next post រុស្ស៊ី និងអ៊ុយក្រែនធ្វើការដោះដូរឈ្លើយសឹកក្នុងទម្រង់ដ៏ច្រើនបំផុតរាប់ចាប់ពីផ្ទុះសង្គ្រាមឡើងមក