អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា អ៊ុយក្រែនអាចនឹងបាត់ខ្លួនចេញពីផែនទីពិភពលោក បើមើលតាមស្ថានការណ៍បច្ចុប្បន្ន!!
Breaking News

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា អ៊ុយក្រែនអាចនឹងបាត់ខ្លួនចេញពីផែនទីពិភពលោក បើមើលតាមស្ថានការណ៍បច្ចុប្បន្ន!!

អ៊ុយក្រែន​ជា​រដ្ឋ​មួយ​អាច​នឹង​បាត់​ខ្លួន​ពី​ផែនទី “ជាលទ្ធផលនៃព្រឹត្តិការណ៍បច្ចុប្បន្ន” នេះបើតាមអនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី លោក Dmitry Medvedev បាន​សរសេរ​នៅ​លើ​​ Telegram របស់​គាត់នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ។

លោកបានកត់សម្គាល់ថា “បន្ទាប់ពីរដ្ឋប្រហារឆ្នាំ 2014 អ៊ុយក្រែនបានបាត់បង់ឯករាជ្យភាពរដ្ឋរបស់ខ្លួនហើយបានធ្លាក់នៅក្រោមការគ្រប់គ្រងដោយផ្ទាល់នៃសមូហភាពលោកខាងលិចក៏ដូចជាបានចាប់ផ្តើមជឿថាអង្គការណាតូនឹងធានាសន្តិសុខរបស់ខ្លួន” ។ អ្នកនយោបាយរូបនេះបានបន្ថែមថា “ជាលទ្ធផលនៃព្រឹត្តិការណ៍បច្ចុប្បន្នទាំងអស់ អ៊ុយក្រែនអាចនឹងបាត់បង់នូវអ្វីដែលនៅសេសសល់នៃអធិបតេយ្យភាពរដ្ឋរបស់ខ្លួន និងបាត់ពីផែនទីពិភពលោក”។

លោក Medvedev ក៏បានអះអាងផងដែរថា “ឧក្រិដ្ឋជនអ៊ុយក្រែន នឹងត្រូវកាត់ទោសចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តលើប្រជាជនអ៊ុយក្រែន និងរុស្ស៊ី”។

ប្រភព ៖ TASS

Leave a Reply

Your email address will not be published. Required fields are marked *