អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ព្រមានពីថ្ងៃវិនាសពិភពលោក នៅក្នុងករណីមានការវាយប្រហាររបស់អ៊ុយក្រែនមកលើតំបន់គ្រីមៀរ!!
Read Time:2 Minute, 17 Second
Views:340

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ព្រមានពីថ្ងៃវិនាសពិភពលោក នៅក្នុងករណីមានការវាយប្រហាររបស់អ៊ុយក្រែនមកលើតំបន់គ្រីមៀរ!!

0 0

អតីតប្រធានាធិបតីលោក Dmitry Medvedev បាននិយាយកាលពីថ្ងៃអាទិត្យថា ការបដិសេធរបស់អ៊ុយក្រែន និងមហាអំណាចលោកខាងលិចក្នុងការទទួលស្គាល់ការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូលើតំបន់គ្រីមៀរបង្កឱ្យមាន “ការគំរាមកំហែងជាប្រព័ន្ធ” សម្រាប់ប្រទេសរុស្ស៊ី ហើយការវាយប្រហារពីខាងក្រៅណាមួយលើតំបន់នេះនឹងជំរុញឱ្យមានការឆ្លើយតប ពីសំណាក់រុស្ស៊ីដែលវានឹងក្លាយជា “ថ្ងៃវិនាសសកម្មពិភពលោក” ។

រុស្ស៊ី​បាន​បញ្ចូល​ឧបទ្វីប​សមុទ្រ​ខ្មៅ​នៃតំបន់​គ្រីមៀរពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់​ពី​ប្រធានាធិបតី​ដែល​គាំទ្រ​ក្រុង​ម៉ូស្គូ​ក្នុង​ទីក្រុង​គៀវ ត្រូវ​បាន​អាម៉េរិក​ផ្តួល​រំលំ​ចំពេល​មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ ។ បន្ទាប់មក ទីក្រុងម៉ូស្គូក៏បានគាំទ្រក្រុមផ្តាច់ខ្លួនប្រដាប់អាវុធដែលគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន ។

លោក Medvedev មិនបានបញ្ជាក់លម្អិតទេ ប៉ុន្តែកាលពីមុនលោកបានព្រមានសហរដ្ឋអាម៉េរិកអំពីគ្រោះថ្នាក់នៃការប៉ុនប៉ងដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ី ជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន ដោយនិយាយថា នេះអាចបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ ។

ការអត្ថាធិប្បាយរបស់គាត់ត្រូវបានចាក់ផ្សាយមួយថ្ងៃបន្ទាប់ពីមន្ត្រីអ៊ុយក្រែនម្នាក់បានលើកឡើងថា គ្រីមៀរ ដែលពិភពលោកភាគច្រើននៅតែទទួលស្គាល់ថាជាផ្នែកមួយនៃអ៊ុយក្រែន អាចជាគោលដៅវាយប្រហារសម្រាប់មីស៊ីល HIMARS ផលិតដោយសហរដ្ឋអាម៉េរិក ដែលទើបដាក់ពង្រាយដោយទីក្រុងគៀវ នៅពេលអ៊ុយក្រែនប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ។

ប្រភព ៖ Reuters

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post យន្តហោះដឹកអាវុធមួយគ្រឿងរបស់អ៊ុយក្រែនបានធ្លាក់នៅក្នុងប្រទេសក្រិក!!
Next post អឺរ៉ុបបានក្លាយជាអ្នកប្រើប្រាស់ប្រេងរបស់អាម៉េរិកធំជាងគេបង្អស់ ស្របពេលដែលប្រេងរុស្ស៊ីសម្រុកចេញទៅកាន់តំបន់ មជ្ឈិមបូព៌ា និងតំបន់អាស៊ី!!