អតីតប្រធានាធិបតីប៉ាគីស្ថានលោក Imran Khan ត្រូវបានរងការចោទប្រកាន់ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម
Breaking News

អតីតប្រធានាធិបតីប៉ាគីស្ថានលោក Imran Khan ត្រូវបានរងការចោទប្រកាន់ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម

មន្ត្រីប៉ាគីស្ថានបាននិយាយនៅថ្ងៃនេះថា មានការដាក់ពាក្យបណ្ដឹងចោទប្រកាន់អតីតប្រធានាធិបតីប៉ាគីស្ថានលោក Imran Khan ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្ម បន្ទាប់ពីអតីតមេដឹកនាំរូបនេះ បានថ្លែងបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃសៅរ៍ថា “ខ្លួននឹងប្តឹងប្រឆាំងទៅនឹងចៅក្រមស្រីម្នាក់ ហើយលោកបានបង្ហើបឱ្យដឹងដល់ការធ្វើទារុណកម្មលើមនុស្សដែលស្និទ្ធនឹងលោកបំផុតផងដែរ” ។

សារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃនេះថា ភាពតានតឹងផ្នែកនយោបាយនៅក្នុងប្រទេសប៉ាគីស្ថានបានកើនឡើងភ្លាមៗ បន្ទាប់ពីប៉ូលិសប៉ាគីស្ថាននាំយកពាក្យបណ្ដឹងដែលបានប្ដឹងចោទប្រកាន់អតីតមេដឹកនាំប៉ាគីស្ថានលោក Imron Khan ក្រោមច្បាប់ប្រឆាំងអំពើភេរវកម្មទៅកាន់តុលាការ ។ ការដាក់ពាក្យបណ្ដឹងនេះកើតឡើងបន្ទាប់ពីលោក Imron Khan បានធ្វើការចោទប្រកាន់មន្ត្រីប៉ូលីស និងចៅក្រមតុលានៃប្រព័ន្ធយុត្តិធម៌ប៉ាគីស្ថាន ពីបទឃុំខ្លួន និងធ្វើទារុណកម្មជំនួយការជិតស្និទ្ធរបស់គាត់ បន្ទាប់ពីត្រូវបានចាប់ខ្លួនពួកគេកាលពីថ្ងៃសៅរ៍កន្លងមកនេះ ។

នេះគឺជាការវិវត្តន៍ចុងក្រោយរបស់លោក Imron Khan ដែលកំពុងព្យាយាមដណ្តើមប្រជាប្រិយភាពផ្នែកនយោបាយរបស់គាត់ឡើងវិញ ។ គាត់បានបើកកិច្ចថ្លែងសុន្ទរកថាដ៏ធំមួយក្នុងចំណោមហ្វូងអ្នកគាំទ្ររបស់លោក ហើយលោកក៏បានលើកយករឿងនេះមកថ្លែងផងដែរ ។ ចាប់តាំងតែពីការលាលែងពីតំណែងរបស់លោក Imron Khan កាលពីខែមេសា គាត់បានក្លាយជាអ្នករិះគន់រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ របស់នាយករដ្ឋមន្ត្រីលោក Shehbaz Sharif ដែលជាប្អូនប្រុសបង្ហើតរបស់អតីតមេដឹកនាំប៉ាគីស្ថានលោក Nawaz Sharif និងកងទ័ពប៉ាគីស្ថានយ៉ាងសកម្ម ។

Leave a Reply

Your email address will not be published. Required fields are marked *