មន្ត្រីថៃបាននិយាយនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់មិញ ដោយសារការព្រួយបារម្ភការរើឡើងនូវជំងឺបេះដូង និងជំងឺសម្ពាធឈាមឡើងខ្ពស់ក្នុងយប់ដំបូងដែលគាត់ជាប់ពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់ជាប្រវត្តិសាស្ត្ររបស់គាត់ពីការនិរទេសខ្លួន ។
ស្ថានភាពចុងក្រោយរបស់លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ ដែលជាស្ថាបនិកនៃគណបក្សភឿថៃ គឺមិនមានភាពច្បាស់លាស់ទេនៅថ្ងៃពុធនេះ ហើយអ្នកតំណាងរបស់គាត់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយទេ ។
នាយកដ្ឋានពន្ធនាគារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកថាក់ស៊ីន មានអារម្មណ៍តឹងទ្រូង និងសម្ពាធឈាមឡើងខ្ពស់ ហើយគាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសទីក្រុងបាងកកនៅម៉ោងប្រហែល ២ ទៀបភ្លឺថ្ងៃពុធ ។
លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសវិញកាលពីថ្ងៃអង្គារ ហើយត្រូវបានអមដំណើរទៅពន្ធនាគារដោយសម្ពន្ធមិត្តនយោបាយលោក ស្រេដ្ឋា ថាវីស៊ីន ដែលត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃមិ្សលមិញ ។
តុលាការកំពូលថៃបានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកថាក់ស៊ីន នឹងត្រូវជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំបន្ទាប់ពីការកាត់ទោសពីបទរំលោភអំណាច និងជម្លោះផលប្រយោជន៍ ។
Reuters