អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន អាចនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំទោសនៅខែកុម្ភៈឆ្នាំក្រោយដោយលោកនឹងជាប់ពន្ធនាគារតែ ៦ ខែប៉ុណ្ណោះ
Asia

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន អាចនឹងត្រូវដោះលែងឲ្យនៅក្រៅឃុំទោសនៅខែកុម្ភៈឆ្នាំក្រោយដោយលោកនឹងជាប់ពន្ធនាគារតែ ៦ ខែប៉ុណ្ណោះ

មន្ត្រីជាន់ខ្ពស់ថៃមួយរូបបាននិយាយនៅថ្ងៃចន្ទនេះថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានដោះលែងឱ្យនៅក្រៅឃុំនៅដើមខែកុម្ភៈ ខណៈដែលលោកត្រូវបានកាត់បន្ថយទោសជាប់ពន្ធនាគារពី៨ ឆ្នាំទៅមួយឆ្នាំ ។

អ្នកនយោបាយដ៏ល្បីបំផុតរបស់ប្រទេសថៃបានវិលត្រឡប់មកប្រទេសវិញកាលពីខែមុន គឺ ១៥ ឆ្នាំបន្ទាប់ពីគាត់បានចូលនិរទេសខ្លួនដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦ ។ ពេលនៅក្រៅប្រទេស លោកថាក់ស៊ីនត្រូវបានគេរកឃើញថា មានពិរុទ្ធភាពក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភបំពានអំណាច ជម្លោះផលប្រយោជន៍ និងការប្រព្រឹត្តខុស។

អគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារ លោក Sitthi Sutivong បានប្រាប់រ៉យទ័រថា “បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេលប្រាំមួយខែលោក ថាក់ស៊ីន នឹងមានសិទ្ធិទទួលបានការដោះលែងសម្រាប់អ្នកទោសដែលមានអាយុលើសពី ៧០ ឆ្នាំ ឬអ្នកដែលមានជម្ងឺ”។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *