អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានដាក់សំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Wissanu Krea-ngam ។
លោកថាក់ស៊ីន ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍ ក្រោយពីបានត្រឡប់ចូលប្រទេសវិញបន្ទាប់ពីនិរទេសខ្លួនឯងរយៈពេល ១៥ ឆ្នាំ ។
Reuters