អតីតទាហានអាម៉េរិកម្នាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួននៅភាគខាងកើតអ៊ុយក្រែន បាននិយាយថា គាត់មិនបានបាញ់មួយគ្រាប់ឡើយ នៅពេលដែលគាត់កំពុងប្រយុទ្ធឱ្យភាគីអ៊ុយក្រែន
Breaking News

អតីតទាហានអាម៉េរិកម្នាក់ដែលត្រូវបានរុស្ស៊ីចាប់ខ្លួននៅភាគខាងកើតអ៊ុយក្រែន បាននិយាយថា គាត់មិនបានបាញ់មួយគ្រាប់ឡើយ នៅពេលដែលគាត់កំពុងប្រយុទ្ធឱ្យភាគីអ៊ុយក្រែន

អតីតទាហានអាម៉េរិកម្នាក់ដែលត្រូវបានចាប់ខ្លួននៅភាគខាងកើតអ៊ុយក្រែន បាននិយាយថា គាត់មិនបានបាញ់មួយគ្រាប់ឡើយ នៅពេលដែលគាត់កំពុងប្រយុទ្ធឱ្យភាគីអ៊ុយក្រែន គាត់បានធ្វើការអង្វរសុំឱ្យមានការបន្ធូរបន្ថយទោសពីសំណាក់អាជ្ញាធរបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ដែលនឹងកំណត់ជោគវាសនានៃជីវិតរបស់គាត់ ។

នៅក្នុងបទសម្ភាសន៍ជាវីដេអូជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Alexander Drueke បាននិយាយថា បទពិសោធន៍ប្រយុទ្ធរបស់គាត់នៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានកំណត់ត្រឹមថ្ងៃដែលគាត់ត្រូវបានគេចាប់បាននៅខាងក្រៅទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ។

លោក Drueke មកពីទីក្រុង Tuscaloosa នៃរដ្ឋ Alabama និងមិត្តរួមជាតិអាម៉េរិក Andy Huynh មកពី ទីក្រុងHartselle រដ្ឋ Alabama បានបាត់ខ្លួនក្នុងខែនេះ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី ក្រោយមកបានបង្ហាញវីដេអូកិច្ចសម្ភាសន៍ជាមួយអ្នកទាំងពីរ ដោយនិយាយថា ពួកគេត្រូវបានចាប់ខ្លួនដោយពួកបំបែកខ្លួន ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *