Breaking News

អតិផរណារបស់ប្រទេសស្រីលង្កាក្នុងខែសីហាបានកើនឡើងលើសពី64%

បើតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសស្រីលង្កាបានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ដែលជាតួលេខស្ថិតិមូលដ្ឋាន ប្រើដើម្បីគណនាអតិផរណា បង្ហាញថា ស្ថិតិរបស់ប្រទេសស្រីលង្កាក្នុងខែសីហាមានចំនួនខ្ពស់ដល់ទៅ64.3% គឺបានកើនឡើងពី 60.8%កាលពីខែកក្កដាកន្លងទៅ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។

យ៉ាងណាមិញ ការវិភាគមួយរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាម៉េរិកបានបង្ហាញកាលពីខែមុនថា នៅក្នុងខែកក្កដាអត្រាអតិផរណារបស់ប្រទេសស្រីលង្កាមានកម្រិត128% ដែលជាអត្រាខ្ពស់បំផុតទីពីរនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសហ្សីមបាវ៉េ ដែលមានត្រាអតិផរណាខ្ពស់ដល់ទៅ365% ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version