អណ្តើកក្បាលពីរ “Yanus” មានអាយុគ្រប់ 25ឆ្នាំហើយ
Read Time:2 Minute, 33 Second
Views:75

អណ្តើកក្បាលពីរ “Yanus” មានអាយុគ្រប់ 25ឆ្នាំហើយ

0 0

លោកស្រី Angelica Burguang អង្អែលលើស្នូកសត្វអណ្តើក “Yanus” ហើយខ្សឹបតិចៗថា គាត់នឹងរៀបចំពិធីខួបកំណើតគម្រប់ 25ឆ្នាំជូនវា ។

បណ្ដាញសារព័ត៌មាន REUTERS រាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី 4 ខែកញ្ញាថា អណ្តើកដែលមានក្បាលពីរ បេះដូងពីរ សួតពីរគូ និងអាកប្បកិរិយាពីរផ្សេងគ្នា ឈ្មោះ Janus នឹងមិនអាចរស់ក្នុងព្រៃបានយូរនោះទេ ព្រោះវាមិនអាចលិបក្បាលទាំងពីរត្រឡប់ចូលទៅក្នុងស្នូកវិញ ដើម្បីគេចពីសត្វដែលអាចនឹងមកយាយីវាបាន ។

សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិក្នុងទីក្រុងហ្សឺណែវដែលជាកន្លែងអណ្ដើក Janus ពងកាលពីឆ្នាំ 1997 ដែលមានលោកស្រី Burgwong និងក្រុមអ្នកថែទាំរបស់លោកស្រី មានការជឿថា Yanus គឺជាប្រភេទអណ្តើកក្បាលពីរដែលមានអាយុចំណាស់ជាងគេបំផុតរបស់ពិភពលោក អាចបំពេញតម្រូវការទាំងអស់របស់ខ្លួនវាបាន ។

ពួកគេចិញ្ចឹមវា ដោយបញ្ចុកសាឡាត់សរីរាង្គ ហើយពួកគេក៏បានម៉ាស្សា និងងូតទឹកឱ្យវាជារៀងរាល់ថ្ងៃ ជាមួយនឹងតែបៃតង និងទឹក chamomile ពេលខ្លះពួកគេបានឱ្យវាស្តាប់តន្ត្រី និងជិះស្គីដែលផលិតសម្រាប់វាផងដែរ ។

ការមើលថែ Yanus មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវស្ថិតក្រោមការឃ្លាំមើលជាប្រចាំ ក្នុងករណីដែលវារអិល ជាហេតុអាចគំរាមកំហែងដល់អាយុជីវិត ហើយព្រើសរបស់វាត្រូវបានព្យាបាលជាប្រចាំជាមួយនឹង Vaseline ដើម្បីការពារការឈឺចាប់នៅពេលក្បាលរបស់វាប៉ះនឹងព្រើសនោះ ។

ក្រៅពីនេះទៀត អាកប្បកិរិយាទាំងពីររបស់វាបង្កើតបានជាអារម្មណ៍ និងរសជាតិខុសគ្នាផងដែរ ដែលជួនកាលនាំឱ្យមានជម្លោះនៅពេលដែលវាចង់ដើរទៅទិសដៅណាមួយ ។

“ក្បាលខាងស្តាំមានសកម្មភាពចង់ដឹងចង់ឃើញ ប្រុងប្រយ័ត្ន និងមានឥរិយាបទលេចធ្លោចំណែកឯក្បាលខាងឆ្វេងវិញគឺអកម្មជាង ហើយចូលចិត្តញ៉ាំ ក្បាលមួយចូលចិត្តញ៉ាំសាឡាត់ ក្បាលមួយទៀតចូលចិត្តញ៉ាំការ៉ុត ។

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ចិនប្រើប្រាស់ផ្កាយរណបជាង10គ្រឿង ដើម្បីជួយសម្រួលដល់ការជួយសង្គ្រោះគ្រោះរញ្ជួយដីនៅស៊ីឈួន
Next post ប្រេស៊ីលហាមឃាត់មិនឱ្យលក់ iPhone រហូតទាល់តែ Apple ភ្ជាប់មកជាមួយនូវឆ្នាំងសាក