អង្គការអវកាសអាម៉េរិកណាសានឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅកាន់ឋានព្រះច័ន្ទថ្មីរបស់ខ្លួននៅល្ងាចថ្ងៃចន្ទនេះ បើទោះបីជាមានរន្ទះបាញ់ជាបន្តបន្ទាប់នៅឯកន្លែងបាញ់បង្ហោះក៏ដោយ
Read Time:2 Minute, 12 Second
Views:116

អង្គការអវកាសអាម៉េរិកណាសានឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅកាន់ឋានព្រះច័ន្ទថ្មីរបស់ខ្លួននៅល្ងាចថ្ងៃចន្ទនេះ បើទោះបីជាមានរន្ទះបាញ់ជាបន្តបន្ទាប់នៅឯកន្លែងបាញ់បង្ហោះក៏ដោយ

0 0

រ៉ុក្កែត Space Launch System មានកម្ពស់ 98 ម៉ែត្រ គឺជារ៉ុក្កែតដែលមានថាមពលខ្លាំងបំផុតមិនធ្លាប់មានដែលបង្កើតឡើងដោយអង្គការណាសា ។ វាត្រូវបានត្រៀមរួចរាល់ក្នុងការបញ្ជូនយានអវកាសទទេមួយទៅកាន់គន្លងរបស់ព្រះច័ន្ទ ដែលជាការរងចាំអស់រយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកហើយ បន្ទាប់ពីកម្មវិធី Apollo របស់ណាសា ដែលបានចុះចតអវកាសយានិកចំនួន 12 នាក់នៅលើឋានព្រះច័ន្ទត្រូវបានបិទបញ្ចប់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VOA ។

អវកាសយានិកអាចត្រឡប់ទៅឋានព្រះច័ន្ទវិញក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ប្រសិនបើការហោះហើរសាកល្បងរយៈពេលប្រាំមួយសប្តាហ៍នេះដំណើរការល្អ។  យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ណាសា​បាន​ព្រមាន​ថា ហានិភ័យ​មាន​ខ្ពស់ ហើយ​ការ​ហោះហើរ​អាច​នឹង​ត្រូវ​កាត់បន្ថយឲ្យមានរយៈពេល​ខ្លី ។

ជំនួសឲ្យអវកាសយានិក គ្រឿងបំប្លែងសាកល្បងចំនួន ៣ ត្រូវបានដាក់ចូលទៅក្នុងយានអវកាស Orion ដើម្បីវាស់ស្ទង់ភាពរំញ័រ ការបង្កើនល្បឿន និងជាតិវិទ្យុសកម្ម ដែលជាគ្រោះថ្នាក់ដ៏ធំបំផុតមួយសម្រាប់មនុស្សនៅក្នុងលំហដ៏ជ្រៅ ។ យានអវកាស Orion តែមួយមានឧបករណ៍ចាប់សញ្ញាច្រើនជាង 1,000 ។

ក្រុមមន្ត្រីរបស់អង្គការណាសាបាននិយាយកាលពីថ្ងៃអាទិត្យថា ទាំងគ្រាប់រ៉ុក្កែត និងកន្លែងផ្ទុកយានអវកាសមិនបានរងការខូចខាតទេក្នុងអំឡុងពេលមានព្យុះផ្គររន្ទះកាលពីថ្ងៃសៅរ៍ ។ ​ រន្ទះបាញ់ចំនួន 5 ដងត្រូវបានគេបញ្ជាក់ថា បានវាយប្រហារប៉មបាញ់បង្ហោះដែលមានប្រវែង 600 ហ្វីត (183 ម៉ែត្រ) ជុំវិញរ៉ុក្កែតនៅឯមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ។ ​

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post លោក ហ្សេលេនស្គី សន្យាថា រំដោះតំបន់ដុនបាសពីរុស្ស៊ីវិញឲ្យបាន
Next post អ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ពីរនាក់ត្រូវបានផ្អាកពីការងារ បន្ទាប់ពីបានវាយគ្នាអំឡុងពេលធ្វើការហោះហើរ