អង្គការសហប្រជាជាតិស្នើឲ្យរុស្ស៊ីអនុញ្ញាតដល់ក្រុមត្រួតពិនិត្យចូលទៅក្នុងទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ដើម្បីបញ្ចៀសគ្រោះមហន្តរាយដ៏ធំធេងកើតឡើង!!
Breaking News

អង្គការសហប្រជាជាតិស្នើឲ្យរុស្ស៊ីអនុញ្ញាតដល់ក្រុមត្រួតពិនិត្យចូលទៅក្នុងទីតាំងរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន ដើម្បីបញ្ចៀសគ្រោះមហន្តរាយដ៏ធំធេងកើតឡើង!!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសកងទ័ពរុស្ស៊ីដែលបានចូលឈរជើងគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia របស់អ៊ុយក្រែន ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន reuters ។ អង្គការសហប្រជាជាតិបានទាមទារឲ្យមានការអនុញ្ញាតដល់ក្រុមស៊ើបអង្កេតមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចូលទៅកាន់តំបន់រោងចក្រ Zaporizhia បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់នេះ បង្កឲ្យមានការភ័យខ្លាចអំពីគ្រោះមហន្តរាយដ៏ធំធេងនេះ ។
លោក Guterres បញ្ជាក់ថា ការវាយប្រហារលើរោងចក្រថាមពលនុយក្លេអ៊ែរគឺជាការធ្វើអត្តឃាតខ្លួនឯងដូច្នេះដែរ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញជំហររបស់លោកចំពោះបញ្ហានេះនៅបន្ទាប់ពីលោកបានចូលរួមខួបលើកទី77 នៃការទម្លាក់គ្រាប់បែកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីប្រទេសជប៉ុន ។

Leave a Reply

Your email address will not be published. Required fields are marked *