Breaking News

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រកាសសុំទោសអ៊ុយក្រែន បន្ទាប់ពីធ្វើឲ្យអ៊ុយក្រែនខឹង!!

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី07សីហា2022 បានចេញមុខមកធ្វើការសុំទោសបន្ទាប់ពីខ្លួនបានបង្ក “ការឈឺចាប់ និងធ្វើឲ្យមានការខឹងសម្បារ” ដោយសារការចេញរបាយការណ៍ចោទប្រកាន់អ៊ុយក្រែនពីបទប្រើប្រាស់ជនស៊ីវិលជាខែល រហូតបានធ្វើឲ្យលោកប្រធានាធិបតី វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ឆេះដុំ ដែលជាហេតុអាចនឹងបង្កឲ្យនាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំនៅក្នុងទីក្រុងគៀវឈានដល់ការលាលែងចេញពីតំណែង នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

កាលពីថ្ងៃព្រហស្បតិ៍ទី04សីហាកន្លងមកនេះ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានបង្កើតបន្ទាយមួយនៅក្នុងតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ រួមទាំងសាលារៀន និងមន្ទីរពេទ្យ បង្កឲ្យជនស៊ីវិលប្រឈមទៅនឹងហានិភ័យពីការវាយប្រហាររបស់រុស្ស៊ី ។

អង្គការលើកលែងទោសអន្តរជាតិមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ខ្លួនស្តីអំពីយុទ្ធសាស្ត្រយោធារបស់អ៊ុយក្រែនមួយនេះ ព្រោះវាបានបង្កឲ្យមានការឈឺចាប់ និងមានកំហឹងមកលើអង្គការអន្តរជាតិមួយនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version