អង្គការលើកលែងទោសអន្តរជាតិទាមទារឱ្យ Facebook សងសំណងជំងឺចិត្តដល់ជនជាតិរ៉ូហ៊ីងយ៉ា ពីបទមិនគ្រប់គ្រងលើមាតិកាអត្ថបទ “ញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិរ៉ូហ៊ីងយ៉ា”
Breaking News

អង្គការលើកលែងទោសអន្តរជាតិទាមទារឱ្យ Facebook សងសំណងជំងឺចិត្តដល់ជនជាតិរ៉ូហ៊ីងយ៉ា ពីបទមិនគ្រប់គ្រងលើមាតិកាអត្ថបទ “ញុះញង់ឱ្យមានការស្អប់ខ្ពើមជនជាតិរ៉ូហ៊ីងយ៉ា”

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានអំពាវនាវទៅកាន់ Facebook ឱ្យបង់ប្រាក់សំណងជំងឺចិត្តដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សែននាក់ពីប្រទេសមីយ៉ាន់ម៉ា ។ ក្នុងករណីអនុញ្ញាតឱ្យមានការផ្សព្វផ្សាយខ្លឹមសារញុះញង់ឱ្យមានការស្អប់ខ្ពើម រហូតឈានដល់មានការរួមចំណែកដល់ការប្រល័យពូជសាសន៍ជនជាតិភាគតិចមួយនេះ ។

ជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីម គឺជាជនរងគ្រោះនៃការបង្ក្រាបរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ពីឆ្នាំ 2017 រៀងមក ដែលបានបង្ខំពួកគេឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ហើយភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ហើយត្រូវរស់នៅក្នុងជំរុំជនភៀសខ្លួនរហូតមកដល់សព្វថ្ងៃនេះ ។

នៅក្នុងការចោទប្រកាន់ ដែលបានដាក់ទៅកាន់តុលាការ រដ្ឋកាលីហ្វ័រញ៉ាកាលពីខែធ្នូឆ្នាំមុន ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានប្តឹងទាមទារសំណងចំនួន 150ពាន់លានដុល្លារអាម៉េរិក ពីសំណាក់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនម៉េរបស់ Facebook ។

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *