News & Blogs

ខ្លីៗពីអន្តរជាតិ

អង្គការធំៗទាំងបីរបស់ប្រទេសលោកខាងលិចក្នុងការប្រឆាំងនឹងកុម្មុយនីស្ត

អង្គការធំៗទាំងបីរបស់ប្រទេស

អង្គការធំៗទាំងបីរបស់ប្រទេសលោកខាងលិចក្នុងការប្រឆាំងនឹងកុម្មុយនីស្ត

  1. ណាតូ (NATO North Atlantic Treaty Organization) ឬ ជាភាសាបារាំង អូតង់ (OTAN Organisation du Traité de l’Atlantique Nord) គឺជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បង្កើតឡើងដើម្បីប្រឆាំងនឹងអំណាចសូវៀត និងកុម្មុយនីស្តនៅឆ្នាំ១៩៤៩ ដែលមានភាសាពីរជាផ្លូវការគឺអង់គ្លេស និងបារាំង ។ វាមានសមាជិកចំនួន២៩ ប្រទេសដែលប្រទេសទាំង២៩ទាំងនោះ គឺមានតែប្រទេសម៉ូរីស (Mauritius) មួយប៉ុណ្ណោះដែលមិនមានកងទ័ពតាំងពីឆ្នាំ១៩៦៨ មកម៉្លេះ ។ 
  2. G-7 (The Group of Seven) ក្រុមប្រទេសទាំង៧ គឺជាវេទិកានយោបាយអន្តររដ្ឋាភិបាលដែលរួមមានប្រទេសកាណាដាបារាំង អាល្លឺម៉ង អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក ។ គោលបំណងសំខាន់របស់ G-7 គឺដើម្បីពិភាក្សា និងដើរតួរួមគ្នាដើម្បីជួយដោះស្រាយបញ្ហាពិភពលោកដោយផ្តោតជាពិសេសលើបញ្ហាសេដ្ឋកិច្ច ។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៥ ក្រុមនេះបានពិភាក្សាអំពីវិបត្តិហិរញ្ញវត្ថុ ប្រព័ន្ធរូបិយវត្ថុ និងវិបត្តិពិភពលោកសំខាន់ៗដូចជាកង្វះប្រេងជាដើម ។
  3. QSD ដែលត្រូវបានគេស្គាល់ថា Quad (Quadrilateral Security Dialogue) គឺជាកិច្ចពិភាក្សាយុទ្ធសាស្ត្រក្រៅផ្លូវការរវាងប្រទេសទាំង៤ រួមមានសហរដ្ឋអាម៉េរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ។ Quad ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០០៧ ដោយនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ (Shinzo Abe) ដោយមានការគាំទ្រពីអនុប្រធានាធិបតីអាម៉េរិកលោក Dick Cheney នាយករដ្ឋមន្រ្តីអូស្រ្តាលីលោកចន ហូវ៉ាដ (John Howard) និងនាយករដ្ឋមន្រ្តីឥណ្ឌាលោកម៉ាន់ម៉ូហាន់ ស៊ីង (Manmohan Singh) Quad ត្រូវបានបង្កើតឡើងស្របគ្នានឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាមួយដែលមិនធ្លាប់មានពីមុនមករវាងសហរដ្ឋអាម៉េរិក ជប៉ុន និងឥណ្ឌាដែលមានឈ្មោះថា សមយុទ្ធម៉ាឡាបា (Exercise Malabar) ។ ការរៀបចំការទូត និងយោធានេះ ត្រូវបានគេមើលជាទូទៅថា គឺដើម្បីទប់ទល់នឹងការកើនឡើងនៃអំណាចសេដ្ឋកិច្ច និងយោធារបស់ប្រទេសចិន ហើយរដ្ឋាភិបាលចិនក៏បានឆ្លើយតបទៅនឹង Quad ដោយការចេញសេចក្ដីតវ៉ាការទូតជាផ្លូវការដល់សមាជិកទាំងអស់របស់ Quad ផងដែរ ។ ភាពតានតឹងរវាងសមាជិកទាំងបួនរបស់ Quad ជាមួយនឹងប្រទេសចិន បាននាំឱ្យមានការភ័យខ្លាចចំពោះអ្វីដែលត្រូវបានអ្នកវិភាគខ្លះហៅថាសង្គ្រាមត្រជាក់ថ្មីនៅក្នុងតំបន់។

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖  ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Alert: You are not allowed to copy content or view source !!