អង់គ្លេសប្រកាសឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ខណៈលោកស្រី Liz Truss មានភាគរយៈក្លាយជានាយករដ្ឋមន្រ្តីខ្ពស់ជាងគេ
Breaking News

អង់គ្លេសប្រកាសឈ្មោះបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ខណៈលោកស្រី Liz Truss មានភាគរយៈក្លាយជានាយករដ្ឋមន្រ្តីខ្ពស់ជាងគេ

ការស្ទង់មតិប៉ាន់ស្មានថា លោកស្រី Liz Truss នឹងក្លាយជា បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ការប្រណាំងប្រជែងតំណែងជាអ្នកដឹកនាំមកពីបក្សអភិរក្សរបស់ចក្រភពអង់គ្លេស បានបញ្ចប់កាលពីថ្ងៃសុក្រកន្លងមកនេះ ហើយអ្នកឈ្នះនឹងត្រូវបានប្រកាសនៅថ្ងៃចន្ទទី05 ខែកញ្ញា ដែលនឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ។

សមាជិកគណបក្សអភិរក្សប្រហែលជាង 200,000នាក់នៅទូទាំងប្រទេសបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សខ្លួនកាលពីដើមខែសីហា ហើយគណបក្សនឹងបិទប្រអប់បោះឆ្នោតនៅថ្ងៃសៅរ៍នេះនៅម៉ោង5ល្ងាចម៉ោងនៅក្នុងចក្រភពអង់គ្លេស ។

លោក Sunak គឺជាបេក្ខជននាំមុខលោកស្រី Truss នៅដើមដំបូង ប៉ុន្តែការគាំទ្រលោកបានចាប់ផ្តើមធ្លាក់ចុះក្នុងដំណាក់កាលក្រោយៗ ស្របពេលដែលគាត់ត្រូវបានគេរិះគន់ចំពោះសកម្មភាពរបស់គាត់ ក្នុងអំឡុងពេលដែលគាត់ធ្វើជាលេខាធិការរតនាគារចក្រភពអង់គ្លេស ក្រោមការដឹកនាំដោយនាយករដ្ឋមន្រ្តី Boris Johnson ដោយពេលនោះសាធារណៈជនត្រូវបានខឹងសម្បារលើលោក Sunak ចំពោះការចូលរួមក្នុងពិធីជប់លៀងរបស់គាត់នៅឯគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីស្របពេលដែលចក្រភពអង់គ្លេសបានប្រកាសវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ។

Leave a Reply

Your email address will not be published. Required fields are marked *