លោកបាននិយាយថា ព័ត៌មានដែលបានផ្សព្វផ្សាយដោយរុស្ស៊ីអំពីការបាញ់កម្ទេចប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលអាម៉េរិកបានផ្ដល់ឲ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន គឺជាព័ត៌មានមិនពិត ។
អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសរសេរថា “រុស្ស៊ីកំពុងផ្សព្វផ្សាយយ៉ាងសកម្មនូវរបាយការណ៍មិនពិតអំពីការបំផ្លាញប្រព័ន្ធបាញ់មីស៊ីល HIMARS របស់អាម៉េរិក។ យើងសង្កត់ធ្ងន់ថារបាយការណ៍ទាំងនេះជារបាយការណ៍មិនពិតទេ ” ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ប្រព័ន្ធបាញ់មីស៊ីល HIMARS ដែលផ្តល់ដោយអាម៉េរិក “កំពុងបន្តវាយប្រហារឥតឈប់ឈរលើចំណុចសំខាន់ៗជាយុទ្ធសាស្ត្ររបស់សត្រូវ ដែលនាំឱ្យមានការខាតបង់យ៉ាងច្រើនក្នុងចំណោមឧបករណ៍យោធា បុគ្គលិកយោធារបស់រុស្ស៊ី ” ។
ប្រភព ៖ Ukraineform