Breaking News

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg រំពឹងថា ស៊ុយអែត និងហ្វាំងឡង់ នឹងក្លាយជាសមាជិកភាពនៃសម្ពន្ធភាពយោធាណាតូឆាប់ៗ ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា នឹងផ្តល់ការយល់ព្រមយ៉ាងឆាប់រហ័ស ដល់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ចូលជាសមាជិកភាពនៃសម្ពន្ធភាពយោធាណាតូ ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងម៉ាឌ្រីដថា “យើងនឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំកំពូលដើម្បីអញ្ជើញស៊ុយអែត និងហ្វាំងឡង់ឱ្យចូលជាសមាជិក ។ ប្រទេសទាំងពីរបានដាក់ពាក្យសុំចូលជាសមាជិកសម្ពន្ធភាពយោធារួចហើយកាលពីពាក់កណ្តាលខែឧសភា។

លោកបានបន្ថែមថា “បន្ទាប់ពីការអញ្ជើញ យើងត្រូវការដំណើរការផ្តល់ការយល់ព្រមនៅក្នុងសភា​”។ “យើង​ត្រូវការពេលវេលាខ្លះ ប៉ុន្តែខ្ញុំក៏រំពឹងថា វានឹងដំណើរការលឿនជាងនេះ ពីព្រោះសម្ពន្ធមិត្តរបស់យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីព្យាយាមធ្វើឱ្យដំណើរការផ្តល់ការយល់ព្រមនេះឲ្យកើតឡើងបានលឿនតាមដែលអាចធ្វើទៅបាន” ។

ប្រភព ៖​ Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version