ឡាវចង់ទិញប្រេងពីរុស្ស៊ីដែលកំពុងលក់ក្នុងតម្លៃថោក ដើម្បីដោះស្រាយវិបត្តិកង្វះប្រេងឥន្ធនៈនៅក្នុងប្រទេស!!
Breaking News

ឡាវចង់ទិញប្រេងពីរុស្ស៊ីដែលកំពុងលក់ក្នុងតម្លៃថោក ដើម្បីដោះស្រាយវិបត្តិកង្វះប្រេងឥន្ធនៈនៅក្នុងប្រទេស!!

ប្រទេសឡាវមានបំណងទាញយកផលប្រយោជន៍ពីជំហរអព្យាក្រឹត្យរបស់ខ្លួនលើការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែនតាមរយៈការទទួលបានប្រេងពីរុស្ស៊ី ដែលនឹងកាត់បន្ថយការខ្វះខាតប្រេងឥន្ធនៈដែលកំពុងតែគ្របដណ្ដប់លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

សាំងធម្មតាមានតម្លៃ 21,410 គីប (1.40 ដុល្លារ) ក្នុងមួយលីត្រ កាលថ្ងៃទី 24 ខែមិថុនា ដែលកើនឡើងជាង 40% ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ ។ ការឡើងថ្លៃដោយឥតឈប់ឈរលើអាហារ និងតម្រូវការប្រចាំថ្ងៃបានធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែពិបាក ។

ឡាវបានចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ីទាក់ទងនឹងការទិញប្រេង ។ ប្រព័ន្ធផ្សព្វផ្សាយឡាវបានរាយការណ៍ថា សាំងរុស្ស៊ីមានតម្លៃថោកជាងការផ្គត់ផ្គង់អន្តរជាតិ ៧០% ដោយសារឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច។

ឡាវដែលគ្មានផ្លូវទឹកផងនោះ ទទួលបានឥន្ធនៈស្ទើរតែទាំងអស់ពីប្រទេសចិន ថៃ វៀតណាម និងប្រទេសជិតខាងផ្សេងទៀត ។ ប៉ុន្តែទីក្រុងវៀងចន្ទន៍បានបាត់បង់លទ្ធភាពក្នុងទិញប្រេងដោយសារតែការកើនឡើងនៃតម្លៃ ។ ប្រទេសនេះមិនអាចធានាបាននូវប្រេងសាំងគ្រប់គ្រាន់ដូចការរំពឹងទុក ដែលជំរុញឱ្យមានការស្វែងរកប្រភពដែលតម្លៃថោកជាងមុន ។

រុស្ស៊ីបាននិយាយកាលពីខែមេសាថា ខ្លួនមានឆន្ទៈលក់ប្រេង និងផលិតផលប្រេងទៅឱ្យប្រទេសជាមិត្ត នេះបើយោងតាម Reuters ។ ទីក្រុងវៀងចន្ទន៍ ហាក់បីដូចជាចាត់ទុកការអត្ថាធិប្បាយនេះថាជាមធ្យោបាយដ៏មានសក្តានុពលមួយចេញពីស្ថានភាពលំបាករបស់ខ្លួន ។

ឥណ្ឌា ដែលបានបដិសេធមិនបោះឆ្នោតលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននោះ បាននឹងកំពុងទិញប្រេងឆៅរបស់រុស្ស៊ីក្នុងការបញ្ចុះតម្លៃ ។ ឡាវបានអនុប្បវាទផងដែរ ហើយទំនងជាសង្ឃឹមថា ខ្លួនអាចទទួលបានលក្ខខណ្ឌអំណោយផលស្រដៀងគ្នានេះក្នុងនាមជាប្រទេសជាមិត្ត។ ប៉ុន្តែប្រេងនោះអាចឡើងថ្លៃខ្ពស់តាមវិធីផ្សេង។

ប្រទេសឡាវបានខ្ចីប្រាក់យ៉ាងច្រើនពីប្រទេសចិនដើម្បីបង្កើតបណ្តាញដឹកជញ្ជូនរបស់ខ្លួន ហើយការសងបំណុលខាងក្រៅប្រទសរបស់ទីក្រុងវៀងច័ន្ទត្រូវបានគេព្យាករណ៍ថានឹងលើសពី 1 ពាន់លានដុល្លារនៅឆ្នាំនេះ ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗអាចប្រឈមនឹងហានិភ័យនៃការរឹបអូស ប្រសិនបើប្រទេសនេះខកខានក្នុងការទូទាត់ និងធ្លាក់ចូលក្នុងអន្ទាក់បំណុល ។

លោកប្រធានាធិបតី ថងលូន ស៊ីស៊ូលីត បាននិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំនៃអនាគតអាស៊ីកាលពីខែឧសភាថា ទីក្រុងវៀងចន្ទន៍ “នឹងមិនចូលរួមភាគីក្នុងជម្លោះ នាពេលបច្ចុប្បន្ននេះទេ”។ ប៉ុន្តែអព្យាក្រឹតភាពដែលជាប្រពៃណីរបស់ឡាវអាចមានគ្រោះថ្នាក់ ប្រសិនបើទីក្រុងម៉ូស្គូស្វែងរកផលប្រយោជន៍ផ្នែកនយោបាយសម្រាប់ការលក់ប្រេងថោករបស់ខ្លួន ។

ប្រភព ៖ Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *