ហ្វីលីពីនប្រាប់តុលាការឧក្រិដ្ឋកម្មពិភពលោកឱ្យបញ្ចប់សំណុំរឿងសង្រ្គាមគ្រឿងញៀន
Breaking News

ហ្វីលីពីនប្រាប់តុលាការឧក្រិដ្ឋកម្មពិភពលោកឱ្យបញ្ចប់សំណុំរឿងសង្រ្គាមគ្រឿងញៀន

រដ្ឋាភិបាលហ្វីលីពីនរបស់ប្រធានាធិបតី Ferdinand Marcos Jr. បានដាក់ញត្តិទៅកាន់តុលាការឧក្រិដ្ឋកម្មពិភពលោក ស្នើឱ្យបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RFI ។

ការិយាល័យតុលាការកំពូលហ្វីលីពីន បានដាក់ញត្តិជាផ្លូវការ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICC) នៅទីក្រុងឡាអេ តាមរយៈស្ថានទូតហ្វីលីពីន ប្រចាំប្រទេសហូឡង់ បានសង្កត់ធ្ងន់ថា ICC “មិនមានសិទ្ធិអំណាចច្បាប់” ក្នុងការស៊ើបអង្កេតលើសំណុំរឿងសង្រ្គាមគ្រឿងញៀនរបស់ខ្លួន ក្នុងអាណត្តិប្រធានាធិបតីលោក Rodrigo Duterte នោះទេ ។

ទន្ទឹមនឹងនេះដែរ ករណីសម្លាប់មនុស្សជាង 6,000នាក់ត្រូវបានចោទប្រកាន់ពីបទ “សម្លាប់ក្រៅប្រព័ន្ធតុលាការ” ចាប់តាំងពីមន្ត្រីសន្តិសុខហ្វីលីពីន បើកប្រតិបត្តិការសង្គ្រាមបង្ក្រាបគ្រឿងញៀននៅពាក់កណ្តាលឆ្នាំ2016 ឬមិនយូរប៉ុន្មានបន្ទាប់ពី Duterte ឡើងកាន់តំណែងជាប្រធានាធិបតី ហ្វីលីពីនយល់ថា “វាមិនមែនជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះទេ” ព្រោះវាមិនមែនជាការវាយប្រហារលើជនស៊ីវិល ។

យ៉ាងណាមិញ ICC បានបញ្ជាក់ថា “នៅតែត្រឹមត្រូវស្របតាមច្បាប់” ដោយសារតែពេលវេលានៃការបើកការស៊ើបអង្កេត គឺក្នុងអំឡុងពេលដែលរដ្ឋាភិបាលទីក្រុងម៉ានីលនៅតែជាសមាជិកនៃ ICC គឺនៅចន្លោះ ខែកក្កដា ឆ្នាំ2016 ដល់ខែមីនា ឆ្នាំ2019 ។

Leave a Reply

Your email address will not be published. Required fields are marked *