ហ្វីលីពីនបានរកឃើញបំណែករបស់រ៉ុក្កែតចិនដែលបានធ្លាក់ត្រឡប់មកផែនដីវិញកាលពីសប្ដាហ៍មុន!!
Breaking News

ហ្វីលីពីនបានរកឃើញបំណែករបស់រ៉ុក្កែតចិនដែលបានធ្លាក់ត្រឡប់មកផែនដីវិញកាលពីសប្ដាហ៍មុន!!

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញកម្ទេចកំទីពីគ្រាប់រ៉ុក្កែតរបស់ចិនដែលបានបាញ់បង្ហោះកាលពីខែមុនហើយបានធ្លាក់មកផែនដីវិញកាលពីសប្ដាហ៍មុន ដែលសហរដ្ឋអាម៉េរិកបានរិះគន់ទីក្រុងប៉េកាំងចំពោះការមិនចែករំលែកព័ត៌មានគន្លងពីរបស់គ្រាប់រ៉ុក្កែតរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Kyodo News ។

ប៉ុន្តែទីភ្នាក់ងារអវកាសហ្វីលីពីនបាននិយាយថា កម្ទេចកំទីមិនមែនជាផ្នែកនៃធាតុផ្សំរបស់រ៉ុក្កែត Long March 5B ដែលបានចូលមកក្នុងបរិយាកាសវិញនៅព្រឹកថ្ងៃអាទិត្យនោះទេ ។ ផ្ទុយទៅវិញ វាត្រូវបានគេកំណត់ថាជាផ្នែកមួយនៃបំណែកដែលដាច់ចេញពីគ្រាប់រ៉ុក្កែត នៅពេលដែលវាបានចូលទៅក្នុងលំហរកំឡុងពេលបាញ់បង្ហោះ ។

ឆ្មាំសមុទ្របាននិយាយថា កម្ទេចកំទី ដែលជាបន្ទះដែករហែកដែលមានទង់ជាតិចិន និងតួអក្សរមួយចំនួន ត្រូវបានរកឃើញអណ្តែតដោយអ្នកនេសាទហ្វីលីពីន នៅឯភាគខាងលិចកោះ Mindoro ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ។ វាមានប្រវែងប្រហែល 3 ម៉ែត្រ ទទឹង 2 ម៉ែត្រ ទម្ងន់ប្រហែល 100 គីឡូក្រាម។

ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតកាលពីថ្ងៃទី ២៤ ខែកក្កដា ដោយដឹកម៉ូឌុលទៅកាន់ស្ថានីយអវកាសរបស់ខ្លួនដែលកំពុងសាងសង់ ។ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាម៉េរិក បានរិះគន់ទីក្រុងប៉េកាំង ចំពោះការមិនចែករំលែកព័ត៌មានអំពីគន្លងជាក់លាក់របស់ខ្លួន។

ក្រសួងការបរទេសចិនបានបដិសេធថា កម្ទេចកំទីពីគ្រាប់រ៉ុក្កែតដែលមិនបានគ្រប់គ្រងរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ ដោយនិយាយថា បំណែកភាគច្រើនបានឆេះក្នុងអំឡុងពេលធ្លាក់ចូលមកកាន់បរិយាកាសផែនដី ហើយថាគ្មានគ្រោះថ្នាក់ណាមួយបានកើតឡើងនោះទេ ។

Leave a Reply

Your email address will not be published. Required fields are marked *