ហេតុអ្វីបានរូបិយប័ណ្ណរូបលរបស់រុស្ស៊ីកាន់តែមានតម្លៃថ្លៃបើទោះបីមានទណ្ឌកម្មជុំជិតក៏ដោយនោះ?
Read Time:1 Minute, 56 Second
Views:366

ហេតុអ្វីបានរូបិយប័ណ្ណរូបលរបស់រុស្ស៊ីកាន់តែមានតម្លៃថ្លៃបើទោះបីមានទណ្ឌកម្មជុំជិតក៏ដោយនោះ?

2 0

បន្ទាប់ពីប្រទេសរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនរួចមក មានប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសគឺសហភាពអឺរ៉ុប និងអាម៉េរិក បាននាំគ្នាដាក់ចេញនូវវិធានការដាក់ទណ្ឌកម្មលើ រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណរបស់ខ្លួនមានការធ្លាក់ថ្លៃយ៉ាងគំហុក ។ ដោយឡែកក្នុងរយៈពេលមិនប៉ុន្មានសប្ដាហ៍ក្រោយមកតម្លៃរបស់រូបិយប័ណ្ណរូបលរបស់រុស្ស៊ី ហាក់បានត្រឡប់មកដូចដើមវិញ គឺតម្លៃស្មើនឹងមុនពេលបើការវាយប្រហារទៅលើអ៊ុយក្រែន ហើយថែមទាំងបន្តឡើងថ្លៃជាហូរហែបន្ថែមទៀត ស្របពេលដែលរូបិយប័ណ្ណរបស់ប្រទេសដទៃៗទៀតហាក់មានការធ្លាក់ចុះជាបន្តបន្ទាប់ ។ តើប្រទេសរុស្ស៊ីធ្វើដូចម្ដេចដើម្បីឲ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនមានការឡើងថ្លៃស្របពេលដែលខ្លួនត្រូវបានគេដាក់ទណ្ឌកម្មជុំទិសនោះ? ដូចនេះរុស្ស៊ីត្រូវ៖

-ការរក្សានូវបរិមាណប្រាក់រូបលនៅក្នុងប្រទេស (ដោយធនាគារកណ្ដាលរបស់រុស្ស៊ី បានបង្កើនការប្រាក់ ពី9% ទៅជា 20% ដើម្បីធ្វើឲ្យប្រជាជនរុស្ស៊ីរក្សានូវរូបិយប័ណ្ណរូបលរបស់ខ្លួនទុក)

-ហាមប្រាមមិនឲ្យបរទេសលក់ភាគហ៊ុនក្នុងផ្សារភាគហ៊ុនក្នុងប្រទេសរុស្ស៊ី

-កំណត់ឲ្យមានការផ្ទេរប្រាក់ចេញទៅបរទេសមិនលើសពី10000ដុល្លារអាម៉េរិក ដោយសារតែវិធានការទាំងនេះហើយ បានជួយឲ្យតម្លៃនៃរូបិយប័ណ្ណរូបលរបស់រុស្ស៊ីមិនអាចធ្លាក់ថ្លៃទៅបាន ។

ប្រភព ៖​

Blockdit
Happy
Happy
67 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
33 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ថ្មីៗនេះពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសឥណ្ឌាជាពិសេសគឺប្រេង កំពុងតែមានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់
Next post សហរដ្ឋអាម៉េរិកនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ 80គីឡូម៉ែត្រឲ្យទៅអ៊ុយក្រែន