News & Blogs

News

ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន?

website-cover-4

ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន?

ការពិត? ឬគ្រាន់តែជាការព្យាករណ៍? (វគ្គ ១)

រឿងពិតគឺនៅទីនេះ ១០០%

វីរុស Corona បានរីករាលដាលពី Wuhan ទៅជុំវិញពិភពលោក ប៉ុន្តែវាមិនបានទៅដល់ទីក្រុងប៉េកាំង និងសៀងហៃទេ ។ តើមានអ្នកណាអាចបំភ្លឺបានទេ?

មើលទៅឡូហ្សិកណាស់ បន្ទាប់ពីផ្សារភាគហ៊ុនចិនទាំងអស់មិនបានជាប់គាំង ប៉ុន្តែទីផ្សារភាគហ៊ុនអាមេរិក និងអ៊ឺរ៉ុបគឺមានបញ្ហា ។

បំផ្លាញទីផ្សារអ្នកផ្សេង ហើយត្រៀមខ្លួនចាប់យកវាតាមគ្រប់មធ្យោបាយ ។

តើធ្វើដូចម្តេចដើម្បីអាចគ្រប់គ្រងពិភពលោកបានយ៉ាងឆាប់រហ័ស?

វិធីសាស្ត្រដ៏អស្ចារ្យរបស់ចិន៖

១. បង្កើតមេរោគ និងថ្នាំកម្ចាត់មេរោគ ។

២. ធ្វើឲ្យវីរុសរីករាលដាល ។

៣.ការបង្ហាញពីប្រសិទ្ធភាពនៃការកសាងមន្ទីរពេទ្យក្នុងរយៈពេលតែប៉ុន្មានថ្ងៃ ។ បន្ទាប់មក អ្នកបានរៀបចំរួចជាស្រេចជាមួយនឹងគម្រោងការបញ្ជាទិញគ្រឿងបរិក្ខា ជួលកម្លាំងពលកម្ម ប្រព័ន្ធទឹក និងលូ ទឹកស្អុយ សំម្ភារៈសាងសង់ដែលបានរៀបចំរួចរាល់ ហើយបានស្តុកទុករបស់ទាំងនោះក្នុងបរិមាណគួរឲ្យចាប់អារម្មណ៍ ។

៤- បង្កភាពវឹកវរនៅក្នុងពិភពលោកដោយចាប់ផ្តើមពីអឺរ៉ុប ។

៥- បំបិទសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនក្នុងពេលដ៏ខ្លី ។

៦. បញ្ឈប់ខ្សែសង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រនានាក្នុងប្រទេសដទៃទៀត ។

៧. ធ្វើឲ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ និងធ្វើការទិញក្រុមហ៊ុនក្នុងតម្លៃតថ្លៃ ។

៨. គ្រប់គ្រងការរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសរបស់អ្នក ។ បន្ទាប់មក អ្នកត្រូវបានរៀបចំរួចរាល់ហើយ ។

៩. បន្ទាបតម្លៃទំនិញជាច្រើន រួមទាំងតម្លៃប្រេងដែលអ្នកទិញក្នុងទ្រង់ទ្រាយធំ ។

១០. ត្រលប់ទៅធ្វើការផលិតវិញយ៉ាងឆាប់រហ័ស ខណៈពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពជាប់គាំង ។ ទិញអ្វីដែលអ្នកចរចាបានតម្លៃទាបក្នុងពេលកំពុងមានវិបត្តិ ហើយលក់ក្នុងតម្លៃថ្លៃនូវអ្វីដែលខ្វះខាតនៅតាមបណ្តាប្រទេសដែលធ្វើឲ្យឧស្សាហកម្មរបស់ពួកគេជាប់គាំង ។

PS: Pl បានអានសៀវភៅអាណានិគមចិនដោយ Qiao Liang និង Wang Xiangsui ចាប់ពីឆ្នាំ ១៩៩៩ នៅលើ Amazon “ ដែលមានចំណងជើងថា សង្គ្រាមគ្មានព្រំដែន៖ ផែនការធំរបស់ចិនគឺដើម្បីបំផ្លាញសហរដ្ឋអាមេរិក” ។ វានៅក្នុងសៀវភៅនោះទាំងអស់ ។

សមតម្លៃនឹងការសញ្ជឹងគិត ..

សាកគ្រាន់តែគិតអំពីរឿងនេះ …

តើប្រទេសរូស្សី និងកូរ៉េខាងជើងអាចរួចខ្លួនពីមេរោគ Covid-19 នេះបានយ៉ាងដូចម្ដេច? ពីព្រោះពួកគេគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ចិន ។ វាមិនមែនជាករណីតែមួយដែលបានរាយការណ៍ពីប្រទេសទាំងពីរនេះនោះទេ ។ ផ្ទុយទៅវិញ ប្រទេសកូរ៉េខាងត្បូង អង់គ្លេស អ៊ីតាលី អេស្បាញ និងប្រទេសនៅអាស៊ីបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។ តើ Wuhan រំដោះខ្លួនផុតពីវីរុសក៏កាចសាហាវមួយនេះបានដោយរបៀបណា?

ប្រទេសចិននឹងនិយាយថា ពួកគេបានចាត់វិធានការយ៉ាងតឹងរឹងបំផុត តាំងពីដំណាក់ដំបូងម្លេះ ហើយទីក្រុងវូហានត្រូវបានបិទការចេញចូលដើម្បីទប់ស្កាត់ការរីករាលដាលដល់តំបន់ផ្សេងទៀត ។ ខ្ញុំដឹងច្បាស់ថា ពួកគេកំពុងប្រើថ្នាំបន្សាបមេរោគនោះហើយ ។

ហេតុអ្វីបានជាទីក្រុងប៉េកាំងមិនត្រូវបានរងការវាយប្រហារពីវីរ៉ុសកូវីដ១៩នេះ? ហេតុអ្វីមានតែនៅវូហាន? វាជាចំណុចដែលគួរឲ្យចាប់អារម្មណ៍ដែលគួរតែយកមកធ្វើការពិចារណាដែរមែនទេ? ជាក់ស្ដែង ឥឡូវនេះក្រុង Whuhan បានបើកឲ្យតំណើរការអាជីវកម្មឡើងវិញហើយ ។ សហរដ្ឋអាមេរិក និងប្រទេសដែលបានរៀបរាប់ខាងលើទាំងអស់ត្រូវបានរងការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុ ។ មិនយូរប៉ុន្មានសេដ្ឋកិច្ចអាមេរិកនឹងដួលរលំដូចការគ្រោងទុករបស់ចិន ។ ចិនដឹងថា ខ្លួនមិនអាចយកឈ្នះអាមេរិកដោយកម្លាំងយោធាបានទេ ព្រោះបច្ចុប្បន្នអាមេរិកគឺជាប្រទេសដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ។

ដូច្នេះ ពួកគេបានប្រើវីរុសដើម្បីធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ និងធ្វើឲ្យប្រទេសជាតិជាប់គាំង ព្រមទាំងសមត្ថភាពការពារខ្លួនចុះខ្សោយ ។ ខ្ញុំច្បាស់ណាស់ថាអ្នកស្រី Nancy Pelosi មានចំណែកនៅក្នុងរឿងនេះផងដែរដើម្បីផ្តួលរំលំលោក Trump ។ កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Trump តែងតែប្រាប់ពីរបៀបដែលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់អាមេរិកកំពុងមានការលូតលាស់នៅគ្រប់ផ្នែកទាំងអស់ ។ មធ្យោបាយតែមួយគត់ដើម្បីបំផ្លាញចក្ខុវិស័យរបស់គាត់ក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យឡើងវិញ (AMERICA GREAT AGAIN) គឺបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ច ។ Nancy Pelosi មិនអាចទម្លាក់លោក Trump ពីការចោទប្រកាន់បាន (Impeachment) ដូច្នេះអ្នកស្រីបានធ្វើការជាមួយប្រទេសចិនដើម្បីបំផ្លាញលោក Trump ដោយការបញ្ចេញវីរុសនេះមក ។ ការរីករាលដាលនៅ Wuhan គឺជាការបង្ហាញ ។

នៅកម្រិតខ្ពស់បំផុតនៃការរីករាលដាលនៃវីរុសកូរូណា ប្រធានាធិបតីចិនលោក ស៊ីជីនពីង គ្រាន់តែពាក់ម៉ាសសាមញ្ញតម្លៃប្រមាណ Rm1 (Rm1 ស្មើនឹង១.៦យន់ នៃអត្រាប្តូរប្រាក់បច្ចុប្បន្ន ) ដើម្បីចុះពិនិត្យមើលតំបន់ដែលកំពុងរងផលប៉ះពាល់ទាំងនោះដោយគ្មានការការពារផ្សេងពីនោះឡើយ ។ ក្នុងនាមជាប្រធានាធិបតី គាត់គួរតែត្រូវបានការពារតាំងពីក្បាលដល់ចុងជើង ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ព្រោះគាត់ត្រូវបានចាក់ថ្នាំដើម្បីបង្ការពីវីរុសនោះរួចទៅហើយ ។ នោះមានន័យថា ពួកគេមានវិធីព្យាបាលរួចជាស្រេចនៅទីនោះ មុនពេលវីរុសត្រូវបានបញ្ចេញមកម្លេះ ។

អ្នកខ្លះអាចនឹងសួរថា ប៊ីលហ្គេតធ្លាប់បានទាយទុកពីការផ្ទុះឡើងនូវវីរុសក្នុងឆ្នាំ ២០១៥ ដូច្នេះផែនការរបស់ចិនមិនអាចក្លាយជាការពិតទេ ។ ចម្លើយគឺ មែនហើយ ប៊ីលហ្គេតពិតជាបានធ្វើការទស្សន៍ទាយមែន ។ ប៉ុន្តែ ការទស្សទាយនោះផ្អែកលើការផ្ទុះវីរុសដែលកើតឡើងពីធម្មជាតិពិតប្រាកដ ។ ឥឡូវនេះចិនក៏កំពុងប្រាប់ផងដែរថា វីរុសនេះក៏ត្រូវបានគេព្យាករណ៍ទុកជាមុនរួចហើយដែរ ដូច្ នេះគម្រោងការរបស់ពួកគេនឹងដើរទន្ទឹមគ្នានឹងការទស្សទាយនេះ ។

ចក្ខុវិស័យរបស់ចិនគឺដើម្បីគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកតាមរយៈការទិញភាគហ៊ុនពីប្រទេសនានាដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ។ ក្រោយមកទៀត ចិននឹងប្រកាសថា អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររបស់ពួកគេបានរកឃើញវិធីព្យាបាលដើម្បីកម្ចាត់វីរុសនេះហើយ ។ ឥឡូវនេះចិនមានប្រទេសដទៃទៀតស្តុកនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ ហើយបណ្តាប្រទេសទាំងនេះនឹងក្លាយជាទាសកររបស់ម្ចាស់របស់ពួកគេគឺចិន ក្នុងពេលឆាប់ៗនេះ ។

សាកគិតពីករណីនេះមើល! វេជ្ជបណ្ឌិតដែលបានប្រកាសពីវីរុសនេះ ក៏ត្រូវបានអាជ្ញាធរចិនធ្វើការគំរាមគំហែងផងដែរ ។

បកប្រែដោយក្រុមការងារ eBook Cambodia

ដកស្រង់ពី #TrustMeImADoctor

Comments (16)

  1. Ret Bunren

    បើតាមយោបល់លោកផ្ទាល់តើអាមេរិចអាចដឹងពីគំរោងការណ៍របស់ចិនទេ? បើអាមេរិចនឹងសហគមន៍អឺរុបដឹងគេអាចនឹងមានវិធានការទប់ទល់យ៉ាងណា?

    1. Lu Chun Beau Samnang.

      I fully supported the conclusion:
      The conclusion of covid19;
      China’s vision is to manage the global economy by buying shares from other countries who face the economic crisis. Later, China will announce their medical researchers have found a way to get rid of the virus and treatment. The Chinese now have other stocks in their arsenal, and these countries will become the slaves of their masters, the Chinese soon.

    2. អត្ថបទផ្តុំដោយបទចោទថ្នាក់អន្តរជាតិច្រើនប្រការ តែពុំមានបង្ហាញពីភ័ស្តុតាង ឬប្រភពឯកសារយោងឡើយ។ ការសន្និដ្ឋានធំៗ បែបនេះ ដោយគ្រាន់តែ ពឹងលើការវិភាគពត៌មាន ទូទៅដូច្នេះ អាចនាំឲ្យកើតមហន្តរាយដល់មនុស្សជាតិបាន។ សូមមេត្តា ផងចុះ។

  2. NGUON

    សែនក្បោះក្បាយ… សមហេតុសមផល…. នេះជាសំណេរគួរឲ្យចាប់អារម្មណ៍….!
    សុំអរគុណ…៕

    1. មេរោគនេះកើតឡើងមកដោយភិភពលោកទាំងមូលមិនបានត្រៀមខ្លួនទាល់តែសោះ។ មេរោគនេះផ្ទះុឡើងសេដ្ឋកិច្ចពិភពលោកធ្លាក់ដាំដូងចុះក្រោម។ ទីក្រុង New York មិនបិទទេ ត្រង់ចំណុចនេះ អាចនិយាយបានថាអាមេរិកអាចនិងដឹងដែរក៏ថាបាន។ មួយវិញទៀតអាមេរិកក៏មានគំរោងប្តឹងចិនរឿងផ្ទះុរីករាលដាលនៃមេរោគនេះដែរ។ តើចិនពិតជាអាចក្តោបក្តាប់សេដ្ឋកិច្ចពិភពលោកបានមែនឬទេ? នេះគឺជាគ្រោះថ្នាក់ធំណាស់ចំពោះសន្តិសុខពិភពលោកទាំងមូល បើសិនជាបក្សសម្ព័នកុម្មុុយនិស្នអាចត្រួតត្រាពិភពលោកបានមែននុះ៕

    2. Kd

      អោយភ្នែកធួននីងភ្នែក ព្រោះខ្យល់ បានព្យុះ

  3. Seng Ratana

    នេះជាការវិភាគមួយប្រកបដោយប្រត្យក្ស ជាការសន្និដ្ឋានដែលទំនងជាត្រូវហេីយ ប៉ុន្តែធ្វេីយ៉ាងណាអោយមានភស្តុតាងដេីម្បីអោយពិភពលោកមេីលឃេីញនិងជឿជាក់ថាពិត និងអាចដាក់ការចោទប្រកាន់ផ្លូវច្បាប់បាន ម៉្យាងបេីគេហ៊ានធ្វេីគឺគេត្រៀមទប់ទល់រួចហេីយ

  4. Patrick

    ខ្ញុំបានអានហើយ គឺអ្នកសរសេរនេះនៅខ្ចីគំនិតណាស់! មានភាពខុសឆ្គងជាច្រើន ជាពិសេសការដែលភ្ជាប់រឿងចោទថាលោកស្រី Nancy Pelosi ព្រោះតែចង់ផ្តួលរំលំលោក Trump បែរទៅចូលដៃជាមួយចិន។ នេះគឺជាការមើលស្រាលដល់ Intelligence របស់សហរដ្ឋអាមេរិកពេកហើយ។ ចំណែកឯការលើកឡើងដោយគ្មានហេតុផលផ្សេងៗទៀតនោះ តើគិតថាប្រទេសធំៗក្នុង G7 ហើយអ្នកវិទ្យសាស្ត្រ អ្នកសេដ្ឋកិច្ច ជាពិសេសមហាសេដ្ឋីធំៗ តើពួកគេល្ងង់ណាស់ឬ? តើ CIA របស់អាមេរិកអន់ណាស់ឬ? ចិនអាចយកដៃបាំងមេឃបានឬ?

  5. Grace

    មិនមានហេតុផលណាមួយជាក់លាក់ទេ, ចំពោះការយល់ឃើញរបស់ខ្ញុំ ខ្ញុំមិនគិតថាជាគំនិតរបស់ចិនទៅបង្កើតវីរុសនោះទេ ចិនគ្មានអីចំណេញ់ដោយសារការបង្កើតវីរុសចង្រៃនោះឡើយ មានតែខាតបង់ទៅវិញ់ទេ ដោយសារចិនជាប្រទេសអ្នកផលិតនិងជាប្រភពរាល់វត្ថុធាតុដើម ហើយទីផ្សាធំរបស់ចិនគឺសហគមន៏អឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំងមិនឆ្លងក៏គ្មានអ្វីចំលែកដែរ ព្រោះគេបិតទីក្រុងវូហានភ្លាមៗនៅពេលដែលចិនឃើញថាមេរោគអាចនិងឆ្លងរីករាលដាលហើយអាចមានហានិភ័យចម្លងដល់ទីក្រុងផ្សេងទៀត ចុះហេតុអីក៏គេមិនលើកយកទីក្រុងផ្សេងទៀតដែលមិនបានឆ្លងជំងឺនៅក្នុងប្រទេសចិនយកមកនិយាយ ហេតុអ្វីបានជាលើកយកមកនិយាយតែក្រុងប៉េកាំងនិងសៀងហៃ? ហើយប្រទេសដ៏ទៃទៀតនៅលើពិភពលោកដែលបានឆ្លងក៏មិនទាន់ឃើញឆ្លងគ្រប់ទីក្រុងក្នុងប្រទេសដែរ បើទោះជាអត្រាអ្នកឆ្លងកើនច្រើន តែវាកើតលើងនៅក្រុងមួយចំនួនប៉ុន្នោះ សំខាន់រដ្ឋាភិបាលគេចេះទប់ស្កាត់កុំឲ្យរីករាលដាលទូទាំងប្រទេស, ប្រទេសជប៉ុននិងចិនអះអាងដូចគ្នាថាហ្សែនវីរុសកូរ៉ូណាគឺជាហ្សែនកើតចេញ់ពីលោកប៉ែកខាងលិច, តើវាអាចជារឿងសុីមាត់ស្វាលៀបមាត់ពពែដែររឺទេ? តើអាចទេមេដឹកនាំប្រទេសមហាអំណាចមើលឃើញថាចិនអាចវ៉ាដាច់ផ្នែកសេដ្ឋកិច្ចនៅពេលដ៏ឆាប់ខាងមុខហើយក៏រកវិធីគំរគដើម្បីទាញចិនឲ្យធ្លាក់ដែររឺទេ?បើសូម្បីតែសំលាប់មេដឹកនាំអុីរ៉ង់ក៏ប្រើល្បិចសំលាប់គេពីក្រោយខ្នងដែរនោះ? គ្រាន់តែជាទស្សនះយល់ឃើញផ្ទាល់ខ្លួននិងចូលរួមបញ្ចេញមតិតែប៉ុន្នោះ មិនមានចេតនាប្រឆាំងទេ គួរពុំគួរសូមអធ្យាស្រ័យ។ បន្ថែម:រុស្សីឆ្លងសរុប២៣៣៧នាក់គិតត្រឹមថ្ងៃទី31ខែមីនា2020.

  6. មេរោគនេះកើតឡើងមកដោយភិភពលោកទាំងមូលមិនបានត្រៀមខ្លួនទាល់តែសោះ។ មេរោគនេះផ្ទះុឡើងសេដ្ឋកិច្ចពិភពលោកធ្លាក់ដាំដូងចុះក្រោម។ ទីក្រុង New York មិនបិទទេ ត្រង់ចំណុចនេះ អាចនិយាយបានថាអាមេរិកអាចនិងដឹងដែរក៏ថាបាន។ មួយវិញទៀតអាមេរិកក៏មានគំរោងប្តឹងចិនរឿងផ្ទះុរីករាលដាលនៃមេរោគនេះដែរ។ តើចិនពិតជាអាចក្តោបក្តាប់សេដ្ឋកិច្ចពិភពលោកបានមែនឬទេ? នេះគឺជាគ្រោះថ្នាក់ធំណាស់ចំពោះសន្តិសុខពិភពលោកទាំងមូល បើសិនជាបក្សសម្ព័នកុម្មុុយនិស្នអាចត្រួតត្រាពិភពលោកបានមែននុះ៕

  7. kimsan real

    ខ្ញុំមិនដឹងថាអ្នកសរសេរពត៌មានយកប្រភពមកពីណានោះទេ ហើយខ្ញុំក៏មិនដឹងថាការបកស្រាយខាងលើវាត្រឹមត្រូវយ៉ាងណានោះទេ តែខ្ញុំជាអ្នកតាមដានអំពី CoronaVirus តាំងពីដំបូងមកដល់ឥឡូវ(របាយការណ៍បរទេសនិងចិន) គឺខេត្តសុីចាំង(ទីបេ)ទេដែលមានអ្នកឆ្លងតែម្នាក់គត់តាំងពីដំបូងមកដល់ឥឡូវ ប៉ុន្តែទីក្រុងបុីជីង(ប៉េកាំង) មកទល់ពេលនេះមានអ្នកឆ្លង 580នាក់ហើយ សុំផ្ដល់យោបល់តែប៉ុណ្ណឹងទេ ព្រោះស្ថិតិនុងខុសហើយ

  8. មុនី

    ចំណេះចិនជិះក អែង៖

    ជាមួយនឹងរោគនេះ ចិនកំពុងតែធ្វើខ្លួនអោយក្លាយជា ភេរវករសម្លាប់មនុស្សដោយមិនរើសមុខ បង – ពេលពិភពលោករំដោះខ្លួនរួចពីជម្ងឺរនេះ ប្រជាជនគ្រប់ប្រទេសដែលកំពុងតែក្តៅក្រហាយ ដោយសារតែកូនចៅបងប្អូនមាមឺងជាទីស្រឡាញ់របស់គេបានស្លាប់ដោយជម្ងឺនេះ ពួកគេនឹងនាំគ្នាបាតុកម្មអោយប្រទេសគេ រករឿងចិន- អាចថាមានក្បាលនៃពហុកាំជ្រួចរបស់អាមេរិក និងសម្ពន្ធមិត្ត នឹងតម្រង់រកចិនមិនខានទេ ពេលអនាគត់ខាងមុខនេះ។

    ចិនមានតែសូមទោស និងសងបំណុលពីភពលោកប៉ុណ្ណោះទើបរួចខ្លួន ពុំនោះសោតគេចមិនរួចពី គ្រាប់ប៉ារ្មាណូរបស់អាមេរិកនិងសម្ពន្ធមិត្រទេដឹង

  9. Tbeng mean chey

    កណ្តៀរស៊ីគល់ព្រេច រិចស្រុកចិន ហិននៅយួន ខ្មែររួចខ្លួន វ័ណ្ឌកសៀម????
    វាជាការទាញនាំគ(ផែនដី)កូរសមុទ្ទ=format(មហាភាតរៈសម័យថ្មី)រវាងសភាវៈអាក្រក់(កម្មុយនិស្ត)និងសភាវៈល្អ(លោកសេរី)????

  10. aI

    Why is there such a low-level stigmatization? The content of the article is not supported by any data or information published by the World Health Organization. Only the author’s conjecture sitting on the toilet and the mentality of the criminal trying to create rumors. The article does not mention Japan and South Korea. As a densely populated country, only 3270 people and 10,000 people have been diagnosed with virus, Vietnam has 240 people, and India with more than 1.3 billion people has only 3300 people, and Iran has a good relationship with China. 58,000 people are sick, and North Korea announced on January 22 that it would ban other countries from entering the country. One more thing, more than 240 American aircraft carriers have been diagnosed. You, the clever author, tell me, why would someone on an American aircraft carrier sailing in the Pacific get the virus? If 100 million people in China are sick, will this great writer treat my government fairly?

  11. Khun

    ពត៌មានក្នុងអត្ថបទនេះមិនតពិតទេ តាមពិតមេរោគនេះបានរាលដាលពេញប្រទេសចិនដូច​គ្នា(គ្រប់ខេត្តក្រុងធំៗក្រៅពីដំបន់ស្វយ័តមួយនិងស្រុកតូចៗខ្លះ) នៅប៉េកាំងមាន587ករណី ស្លាប់8នាក់ នៅសៀងហៃមាន538ករណី ស្លាប់6នាក់។ មូលហេតុដែលករណីនៅក្រៅក្រុង​វ៉ូហានមានចំនួនតិចបែបនេះ មកពីរដ្ឋាភិបាលមានវិធានការមឺុងម៉ាត់និងទាន់ពេល គឺពេលដឹង​ថាមានអសន្នរោគក៏ប្រកាស់បិទទីក្រុងវ៉ូហានទាំងយប់ (quarantine), រារាំងមិនឲ្យមេរោគរាល​ដាលគ្រប់កន្លែង ចំណែកអ្នកដែលចេញមុនបិទចរាចរណ៍នោះក៏ចំនួនមិនច្រើន។

    1. Yin Lak

      To my understanding, US take ignore covid they thought Could not reach America. USA has ability to contain effectively. They might not believe covid can damage costly. Even Australia,medical equipments are running short,the Chinese bought them. As Khmers,we know communists,never tell the truth they conceal all sources of informations. This covid 19 is not man made if you go back 100 years ago when Spanish flue outbreak in America which killed 10 millions people around the world. Conspiracy theories are born..

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!