ហេតុផលមួយដែលពូទីន វៃអ៊ុយក្រែន ដោយសារត្រាំមិនដឹងខ្យល់អ្វីទាល់តែសោះអំពីភូមិសាស្ត្រនយោបាយ 
Breaking News

ហេតុផលមួយដែលពូទីន វៃអ៊ុយក្រែន ដោយសារត្រាំមិនដឹងខ្យល់អ្វីទាល់តែសោះអំពីភូមិសាស្ត្រនយោបាយ 

ហេតុផលមួយដែលលោកប្រធានាធិបតី ពូទីន វាលលុកប្រទេសអ៊ុយក្រែនក្នុងអាណត្តិរបស់លោក ចូ បៃដិន ក៏ដោយសារលោក ពូទីន គាត់ធុញទ្រាន់ទៅនឹង ដូណាល់ត្រាំ ដែលជាប្រធានាធិបតីមិនដឹងខ្យល់ក្នុង រឿងភូមិសាស្រ្ដនយោបាយអ្វីទាល់តែសោះ!! មានពេលមួយ ដូណាល់ត្រាំ ធ្លាប់ចោទសួរទៅកាន់ទីប្រឹក្សារបស់គាត់ថា តើហ្វាំងឡង់ក្លាយទៅជាប្រទេសរុស្ស៊ីហើយឬនៅ? រឿងនេះត្រូវបានលាតត្រដាងដោយលោក Fiona Hill នាយកគ្រប់គ្រងចាស់វស្សាម្នាក់ក្នុងកិច្ចការអឺរ៉ុប និងរុស្ស៊ី ក្នុងសភាសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ។ លោក Hill បាននិយាយថា “ពូទីនដែលជាមេដឹកនាំរបស់រុស្ស៊ីត្រូវពន្យល់ដល់ដូណាល់ត្រាំម្ដងហើយម្ដងទៀតទម្រាំតែគាត់យល់ គឺសឹងតែគ្រប់ពេលដែលអ្នកទាំងពីរបានជួបគ្នា សូម្បីតែរឿងភូមិសាស្រ្ដនយោបាយបន្តិចបន្តួចងាយៗក៏ត្រាំអត់ទាំងដឹងខ្យល់អីផង” ។

ហើយនេះគឺជាហេតុផលដែលលោកពូទីនវាយលុកអ៊ុយក្រែនក្នុងអាណត្តិរបស់លោកចូបៃដិន ព្រោះបៃដិនមានចំណេះដឹងផ្នែកភូមិសាស្រ្ដនយោបាយ ប្រវត្តិសាស្រ្ដ និងដើមកំណើតរបស់ទឹកដីផ្សេងៗជាង ដូណាល់ត្រាំ ហើយក៏ដើម្បីជាភាពងាយស្រួលក្នុងពេលមានការ “បើកការចរចាជាមួយគ្នា” ពូទីនមើលឃើញថា ចូបៃដិន ជាមនុស្សដែលដឹងថាអ៊ុយក្រែននៅចំនុចណា មានប្រវត្តិសាស្រ្ដយ៉ាងដូចម្ដេច ហើយ  បៃឌិនក៏យល់អំពីកិច្ចការបរទេសបានយ៉ាងល្អជាងដូណាល់ត្រាំផងដែរ ។

ប្រភព ៖

Business Insider

Leave a Reply

Your email address will not be published. Required fields are marked *