ហុងកុងកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន19ខែ ចំពោះអ្នកនិពន្ធសៀវភៅរឿងនិទានញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងរដ្ឋាភិបាល
Breaking News

ហុងកុងកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន19ខែ ចំពោះអ្នកនិពន្ធសៀវភៅរឿងនិទានញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងរដ្ឋាភិបាល

តុលាការក្នុងទីក្រុងហុងកុងបានកាត់ទោសអ្នកនិពន្ធសៀវភៅរឿងនិទានសម្រាប់កុមារ ចំនួន5នាក់ ឱ្យជាប់គុករយៈពេល19ខែ ពីបទបំពានច្បាប់ប្រឆាំងការបះបោរ ព្រោះអ្វីដែលពួកគេបានផលិតសម្រាប់កុមារទាំងនោះ មានខ្លឹមសារស្អប់រដ្ឋាភិបាលចិន ។

អ្នកនិពន្ធសៀវភៅរឿងនិទានសម្រាប់កុមារចំនួន 5នាក់ ក្នុងទីក្រុងហុងកុង ត្រូវបានកាត់ទោសឱ្យជាប់គុករយៈពេល 19ខែ បន្ទាប់ពីត្រូវបានរកឃើញថា ពួកគេមានកំហុសដោយការបោះពុម្ពសៀវភៅសម្រាប់កុមារ ដែលមានខ្លឹមសារ “ញុះញង់” ដោយសារតែក្នុងសៀវភៅទាំងនោះ និយាយអំពីចៀមដែលព្យាយាមការពារសត្វចចកពីការឈ្លានពានភូមិរបស់ពួកគេ ក្នុងន័យនេះ គឺសំដៅលើហុងកុង និងរដ្ឋាភិបាលចិន ។ អ្នកនិពន្ធទាំងនោះបានអះអាងថា សៀវភៅនេះមិនតំណាងឱ្យខ្លឹមសារដូចទៅនឹងការចោទប្រកាន់នោះទេ ប៉ុន្តែចៅក្រមដែលតែងតាំងដោយរដ្ឋាភិបាលចិន បានសន្និដ្ឋានថា ទង្វើនេះគឺជាការប្រឹងប្រែងបណ្ដុះផ្នត់គំនិតកុមារក្នុងការស្អប់ខ្ពើមរដ្ឋាភិបាលចិន ។

Leave a Reply

Your email address will not be published. Required fields are marked *