ហាងលក់ទំនិញតូចៗនានានៅអឺរ៉ុបត្រូវបិទភ្លើងកាត់បន្ថយម៉ោងបើកដំណើរការរបស់ខ្លួនដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិថាមពលក្នុងរដូវរងា!!
Breaking News

ហាងលក់ទំនិញតូចៗនានានៅអឺរ៉ុបត្រូវបិទភ្លើងកាត់បន្ថយម៉ោងបើកដំណើរការរបស់ខ្លួនដើម្បីជាការឆ្លើយតបទៅនឹងវិបត្តិថាមពលក្នុងរដូវរងា!!

ស្របពេលដែលថ្លៃអគ្គិសនីមានការកើនឡើង រួមជាមួយនិងហានិភ័យនៃការបែងចែកថាមពលផងដែរនោះ បណ្ដាហាងអ្នកលក់រាយនៅអឺរ៉ុបមួយចំនួន បានសម្រេចចិត្តបិទភ្លើង  និងកំពុងពិចារណាក្នុងការកាត់បន្ថយម៉ោងបើកដំណើរការរបស់ខ្លួនក្នុងរដូវរងានេះ ដើម្បីទប់ទល់ទៅនឹងលទ្ធភាពនៃការប្រឈមមុខជាមួយនឹងវិបត្តិកង្វះថាមពល បន្ទាប់ពីខ្លួនធ្វើការដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

បណ្ដារក្រុមហ៊ុនថាមពលធំៗ និងមន្ត្រីរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានា ឲ្យធ្វើការកាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើតផែនការបន្ទាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិ ប្រសិនបើប្រឈមមុខទៅនឹងការខ្វះខាតថាមពល ដោយសារតែសង្គ្រាមនៅអ៊ុយក្រែននោះ ។

ហាងអ្នកលក់រាយ Spar Austria នឹងធ្វើការកាត់បន្ថយម៉ោងបំភ្លឺផ្ទាំងប៉ាណូនៅហាងរបស់ខ្លួនជាង 1,500សាខានៅទូទាំងប្រទេស ការផ្លាស់ប្តូរនេះនឹងកាត់បន្ថយការប្រើប្រាស់ថាមពលបានដល់ទៅចំនួន 1លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុនមួយនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *