ស្រ្តីពីរនាក់ឈរដោះអាវនៅក្បែរអធិការបតីអាល្លឺម៉ង់ ដើម្បីតវ៉ាប្រឆាំងទៅនឹងការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី
Breaking News

ស្រ្តីពីរនាក់ឈរដោះអាវនៅក្បែរអធិការបតីអាល្លឺម៉ង់ ដើម្បីតវ៉ាប្រឆាំងទៅនឹងការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី

ស្ត្រីពីរនាក់ឈរជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz អំឡុងពេលថតរូបជាមួយគ្នាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ភ្លាមៗនោះមានការភ្ញាក់ផ្អើលមួយបានកើតមានឡើង ដោយពួកនាងបានដោះ អាវបង្ហាញដើមទ្រូងដែលមានសសេរពាក្យស្លោក ក្នុងន័យតវ៉ាទាមទារឱ្យមានការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី មុនពេលពួកនាងត្រូវបានអង្គរក្សរបស់មេដឹកអាល្លឺម៉ង់រូបនេះបំបែកទៅឆ្ងាយ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post ។

បាតុករទាំងពីរនាក់បានសុំធ្វើជាថតរូបជាមួយលោក Scholz ដែលជាមេដឹកនាំប្រទេសអាល្លឺម៉ង់ ក្នុងវិមានរដ្ឋាភិបាលសម្រាប់សាធារណជនទូទៅចូលទស្សនាកាលពីចុងសប្តាហ៍មុន ប៉ុន្តែភ្លាមៗនោះ ពួកនាងបានដោះអាវ បង្ហាញដើមទ្រូងដែលមានសរសេរពាក្យស្លោក “កុំនាំចូលឧស្ម័នរុស្ស៊ីឥឡូវនេះ” ក្នុងន័យអំពាវនាវឱ្យហាមឃាត់ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ភ្លាមៗនោះអង្គរក្សដែលជាមន្រ្តីមានតួនាទីរក្សាសន្តិសុខសុវត្ថិភាពរបស់មេដឹងអាល្លឺម៉ង់បាននាំអ្នកទាំងពីរចេញទៅឆ្ងាយ ។

Leave a Reply

Your email address will not be published. Required fields are marked *