ស្ថិតិចំនួនសេះ Prewaski ដែលជាប្រភេទសេះជិតផុតពូជក្នុងប្រទេសម៉ុងហ្គោលីមានការកើនឡើងលើសពី 1000ក្បាលហើយមកទល់នឹងពេលនេះ!!
Breaking News

ស្ថិតិចំនួនសេះ Prewaski ដែលជាប្រភេទសេះជិតផុតពូជក្នុងប្រទេសម៉ុងហ្គោលីមានការកើនឡើងលើសពី 1000ក្បាលហើយមកទល់នឹងពេលនេះ!!

Sokt Batsaya អ្នកជីវវិទូជំនាញផ្នែកសេះ Przewalski នៅឧទ្យានជាតិ Kustai ប្រទេសម៉ុងហ្គោលី បង្ហើបប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Xinhua ស្ថិតិនៃចំនួនសេះ Prewaski ដែលជាប្រភេទសេះជិតផុតពូជរបស់ប្រទេសម៉ុងហ្គោលីពេលនេះមានចំនួនកើនឡើងជាង 1,000ក្បាលហើយនៅក្នុងតំបន់ចំនួន3 នៃប្រទេសម៉ុងហ្គោលី ។
ក្រសួងបរិស្ថាន និងទេសចរណ៍របស់ប្រទេសម៉ុងហ្គោលី បាននិយាយថា គម្រោងនាំយកសេះ Prewaski មកកាន់ប្រទេសម៉ុងហ្គោលីឡើងវិញបានចាប់ផ្តើមនៅក្នុងឆ្នាំ1992 ដោយមានការនាំយកសេះនេះពីសួនសត្វអឺរ៉ុប និងអូស្ត្រាលីទៅកាន់ឧទ្យាន និងតំបន់ការពារយ៉ាងតឹងរ៉ឹងឈ្មោះថា Greater Gobi ក្នុងប្រទេសម៉ុងហ្គោលីចំនួន 20ក្បាលនាពេលនោះ ហើយគម្រោងនេះមានអាយុ 30ឆ្នាំហើយរាប់មកទល់នឹងឆ្នាំ 2022នេះ ។

ប្រភព៖ Xinhua

Leave a Reply

Your email address will not be published. Required fields are marked *