ស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីសបានប្តូរឈ្មោះមកជា Elizabeth II ដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស
Breaking News

ស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីសបានប្តូរឈ្មោះមកជា Elizabeth II ដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស

ស្ថានីយរថភ្លើងក្រោមដីនៅលើផ្លូវ Champs-Elysees នៅប៉ារីសត្រូវបានប្តូរឈ្មោះមកជា “ស្ថានីយ Elizabeth II” ជាបណ្តោះអាសន្ន ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងក្រាបថ្វាយបង្គំទ្រង់ក្នុងថ្ងៃព្រះរាជពិធីបុណ្យ កាលពីថ្ងៃទី 19 កញ្ញា 2022 ម្សិលមិញនេះ ។

អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងក្រោមដីក្នុងទីក្រុងប៉ារីស RATP បានប្រាប់ AFP ថា ឈ្មោះស្ថានីយរថភ្លើងនេះនឹងត្រូវប្តូរទៅជា “George V” ដូចដើមវិញនៅថ្ងៃអង្គារ ទី20 ខែកញ្ញា 2022 នេះ ។

ប្រភព៖ AFP

Leave a Reply

Your email address will not be published. Required fields are marked *