ស៊ីរីចោទអ៊ីស្រាអែលបានវាយប្រហារយោធារបស់ខ្លួននៅព្រលានយន្តហោះក្រុងដាម៉ាស សម្លាប់ទាហានយ៉ាងហោចណាស់5នាក់
Breaking News

ស៊ីរីចោទអ៊ីស្រាអែលបានវាយប្រហារយោធារបស់ខ្លួននៅព្រលានយន្តហោះក្រុងដាម៉ាស សម្លាប់ទាហានយ៉ាងហោចណាស់5នាក់

ក្រសួងការពារជាតិស៊ីរីបានចេញសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) វាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Damascus និងគោលដៅជាច្រើនទៀត នៅភាគខាងត្បូងនៃរដ្ឋធានីរបស់ខ្លួន ។ ការវាយប្រហារនេះបណ្ដាលឱ្យទាហានស៊ីរីយ៉ាងហោចណាស់ចំនួន 5នាក់ត្រូវបានសម្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ត្រូវបានខូចខាត ។

យ៉ាងណាមិញ ប្រទេសអ៊ីស្រាអែលធ្លាប់បាននិយាយដោយចំហថា “យើងត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងទាំងអស់” ដើម្បីរារាំងអង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និង Hezbollah ក្នុងប្រទេសស៊ីរី ។

ប្រទេសស៊ីរីធ្លាប់បានបិទអាកាសយានដ្ឋាន Damascus អស់ជាច្រើនថ្ងៃកាលពីខែមិថុនាកន្លងមកនេះ ដោយសាររងការខូចខាតពីការវាយប្រហារដោយយោធា ដែលរដ្ឋាភិបាលទីក្រុងដាម៉ាស បាននិយាយថាជាប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែល ។

Leave a Reply

Your email address will not be published. Required fields are marked *