News & Blogs

បទវិភាគប្រចាំសប្តាហ៍

សំណេរលោកខៀវ សំផន

website-cover15

សំណេរលោកខៀវ សំផន

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ បើគ្មានចលនាតស៊ូខ្មែរក្រហមដែលជាកម្លាំងតែមួយគត់ដែលមានសមត្ថភាពប្រយុទ្ធតស៊ូនៅនឹងកន្លែងទេ ម៉្លេះកម្ពុជាច្បាស់ជាធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកកុម្មុយនីស្តវៀតណាមទ្រាំងស្រុង តាំងពីពេលនោះមកហើយ គ្មានការចរចា គ្មានកិច្ចព្រមព្រៀងប៉ារីសទេ គ្មានអ៊ុនតាក់ គ្មានកម្ពុជាបច្ចុប្បន្ននេះទេ ។ 

ក្រោយពីឆ្នាំ១៩៧៩ ដែលវៀតណាមបានលើកអស់គ្នាវាល់សែននាក់មក រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីបនប៉ុលពតប្រល័យពូជសាសន៍ភ្លាម សម្ដេចនរោត្តម សីហនុបានសរសេរសំបុត្រមួយទៅកាន់ផាំ វ៉ាន់ដុង ដោយសង្ឃឹមថា ទោះជាយ៉ាងណាក៏ពួកកុម្មុយនីស្តវៀតណាមមិនភ្លេចគុណបំណាច់របស់ព្រះអង្គចំពោះគេទេ ។ កាលពីគេនៅត្រូវកងទ័ព និងយន្ដហោះអាម៉េរិក និងវៀតណាមខាងត្បូងដេញបាញ់រកជម្រកជ្រកគ្មាននៅក្នុងដីវៀតណាម ពីព្រោះអាម៉េរិកប្រមូលប្រជាជនចូលក្នុងភូមិយុទ្ធសាស្ត្រអស់ ហើយទាល់ច្រកអស់ផ្លូវត្រូវរត់មកជ្រកក្នុងទឹកដីកម្ពុជា ហើយត្រូវការឱ្យព្រះអង្គអនុញ្ញាតឱ្យគេដឹកអាវុធ និងគ្រាប់រំសេវតាមកំពង់ផែក្រុងព្រះសីហនុ ពីព្រោះអាម៉េរិកចះតែបន្ថែមកម្លាំងជើងគោកមក និងបញ្ជូនអាវុធទំនើបៗមកឱ្យរដ្ឋការអាយ៉ងរបស់ខ្លួនជាប់ជាបន្តបន្ទាប់ ដូច្នេះពួកកុម្មុយនីស្ដវៀតណាមដឹកតាមខ្នងមនុស្សតាមផ្លូវលំហូ ជីមិញ យ៉ាងណាក៏មិនគ្រប់ដែរ ។ 

ពេលនោះ វៀតណាមស្ថិតក្នុងសភាពដែលទឹកដល់ច្រមុះទៅហើយ ។ ព្រះអង្គសង្ឃឹមថា គេនៅនឹកឃើញដល់គ្រានោះ ។ ព្រះអង្គសុំឱ្យវៀតណាមប្រគល់កម្ពុជាមកឱ្យព្រះអង្គវិញ ។ ប៉ុន្ដែពេលនោះ ផាំ វ៉ាន់ឌុង មិនខ្ចីទាំងបើកមើលលិខិតរបស់ព្រះអង្គផង ហើយកាខ្នងស្រោមសំបុត្រដាក់ថា ត្រឡប់ទៅម្ចាស់សំបុត្រវិញ  ហើយសួរទៅអ្នកកាសែតបរទេសវិញថា អ្នកណាទៅសីហនុនោះ? និងបានពោលថា “សីហនុចប់ហើយ” ។ គ្រាន់តែអាកប្បកិរិយាក្រអឺតក្រទមរបស់ផាំ វ៉ាន់ដុងនេះ ក៏បានបញ្ជាក់គ្រប់គ្រាន់ហើយថា វៀតណាមចូលលុកលុយកម្ពុជានេះ មិនមែនមករំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីបនប៉ុល ពតប្រល័យពូជសាសន៍អីទេ គឺមកកាន់កាប់កម្ពុជា ។ នេះទី១ ។ ទី២ ឥឡូវហេតុដូចម្ដេចបានជាមានសីហនុជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទៅវិញ? បើមិនមានកម្លាំងខ្មែរក្រហមតស៊ូនៅនឹងកន្លែងទេ តើមានកិច្ចព្រមព្រៀងប៉ារីសទេ? បើមិនមានកិច្ចព្រមព្រៀងប៉ារីសទេ តើមានកម្ពុជាបច្ចុប្បន្ននេះទេ? 

ដូច្នេះ គ្រាន់តែលើកឧទាហរណ៍មួយ ឬពីរដូចបានឃើញពីខាងលើក៏ឃើញថា ភាគីកម្ពុជាប្រជាធិបតេយ្យតំណាងឱ្យផ្នែកមួយដែលមានពិតៗ នៅក្នុងប្រទេសយើង និងនៅក្នុងសង្គមយើងហើយ ។ គេជាកម្លាំងជាតិមួយហើយ ។ ខុសត្រូវអី ក៏យើងអាចសនិដ្ឋានបានថា មិនរហូតដល់ប្រល័យពូជសាសន៍ឯងនោះទេ ។ ទោះបីយ៉ាងណាក៏ដោយ ខ្មែរក្រហមក្នុងឋានៈជាភាគីមួយ ជាកម្លាំងមួយ ដែលស្វិតស្វាញជាងគេក្នុងការតស៊ូការពារអធិបតេយ្យភាពជាតិក្នុងការទាមទារយុត្តិធម៌សង្គម ស្អប់ខ្ពើមអំពើពុករលួយ ស្អប់ខ្ពើមអំពើដែលអ្នកមានលុយ និងអ្នកមានអំណាចឆ្លៀតឱកាសកេងប្រវ័ញ្ចលើទុក្ខសោកវេទនារបស់អ្នកក្រ ពិសេសកសិករ ។ ខ្មែរក្រហមជាប់នឹងកសិករមានកម្លាំងកសិករជឿទុកចិត្ត ហើយរួមប្រយុទ្ធជាមួយគេដើម្បីឯករាជ្យ ។ ដូច្នេះមិនមានផ្នែកនេះ ក្នុងកិច្ចដំណើរការសន្តិភាពនៅកម្ពុជា វាបណ្ដាលឱ្យមានអតុល្យភាព ។ ឯអ្នកដឹកនាំខ្មែរក្រហមវិញពេលនោះ គេមានការរីករាយសប្បាយចិត្តណាស់ទៅហើយ ដោយចលនាគេត្រូវបានទទួលជាភាគីមួយចុះហត្ថលេខាដោយស្មើភាពជាមួយគេជាមួយឯងផងនោះ ។ ដូច្នេះគេត្រៀមចាំតែចូលក្នុងកិច្ចដំណើរការសន្តិភាពនេះទេ ។ 

តើហេតុម្ដេចបានជាខ្មែក្រហមមានកម្លាំងប្រយុទ្ធខ្លាំងក្លាជាងគេ មានវិន័យ និងមានប្រសិទ្ធភាពជាងគេ ហើយធ្វើជាស្នូលកម្លាំងត្រីភាគីទៅទៀត? អាចប្រយុទ្ធជាមួយពួកឈ្លានពាន ពង្រេចពង្រឹលពួកឈ្លានពានអស់ជិតពីរទសវត្សរ៍ ទើបពួកឈ្លានពានប្រកាសថា សុខចិត្តដកទ័ពរបស់គេទៅវិញ ទើបមានកិច្ចព្រមព្រៀងប៉ារីសនោះ?

© រក្សាសិទ្ធិអត្ថបទ និងចុះផ្សាយដោយ ៖ ខ្មែរ អេឡិកត្រូនិក ប៊ុក – Ebook Cambodia 

ស្តាប់ អាន តាមដានព័ត៌មាន

ចុះឈ្មោះចូលជាសមាជិក ចាប់ផ្តើមពី ២.៩៩ដុល្លារ/ខែ

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Click outside to hide the compare bar
Compare
Wishlist 0
Open wishlist page Continue shopping
Alert: You are not allowed to copy content or view source !!