សេតវិមាននិយាយថា លោក ហ្សេឡេនស្គី គួរតែត្រូវបានចូលរួមក្នុងកិច្ចប្រជុំ G20 ប្រសិនបើលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំនេះ
Breaking News

សេតវិមាននិយាយថា លោក ហ្សេឡេនស្គី គួរតែត្រូវបានចូលរួមក្នុងកិច្ចប្រជុំ G20 ប្រសិនបើលោក ពូទីន ចូលរួមក្នុងកិច្ចប្រជុំនេះ

សេតវិមានសហរដ្ឋអាម៉េរិកបាននិយាយថា ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវបានគេរំពឹងថា គាត់នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ ប្រសិនបើជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

សេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាម៉េរិកបាននិយាយថា “ប្រធានាធិបតី ចូ បៃដិន ធ្លាប់បាននិយាយថា គាត់មិនដែលសូម្បីតែគិតថា ប្រធានាធិបតីពូទីន គួរត្រូវបានចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នោះទេ ព្រោះដោយសារតែប្រទេសរុស្ស៊ីបានធ្វើសង្រ្គាមឈ្លានពានប្រទេសអ៊ុយក្រែន” ។ លោកប្រធានាធិបតី ចូ បៃដិន បានបន្ថែមថា ប្រសិនបើលោកប្រធានាធិបតី ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះមែន សហរដ្ឋអាម៉េរិកក៏ជឿជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី ក៏គួរត្រូវបានចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *