សេតវិមានបានស្នើសុំសភាកាលពីថ្ងៃសុក្រ ដើម្បីអនុម័តជំនួយយោធាចំនួន 11.7 ពាន់លានដុល្លារផ្សេងទៀតសម្រាប់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT ។
កញ្ចប់ថវិកាចំនួន ១១,៧ ពាន់លានដុល្លារនេះ រួមមាន ៤,៥ ពាន់លានដុល្លារសម្រាប់សម្ភារៈយោធា និងការបំពេញបន្ថែមនូវឃ្លាំងស្តុកទុករបស់មន្ទីរបញ្ចកោណ ២,៧ ពាន់លានដុល្លារលើជំនួយការពារជាតិ និងចារកម្មសម្រាប់អ៊ុយក្រែន និង ៤,៥ ពាន់លានដុល្លារលើជំនួយថវិកាសម្រាប់រដ្ឋាភិបាលក្នុងទីក្រុងគៀវ ។
ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន លោក Shalanda Young បាននិយាយថា “យើងបានគៀងគរពិភពលោកឱ្យគាំទ្រប្រជាជនអ៊ុយក្រែន ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ហើយយើងមិនអាចអនុញ្ញាតឱ្យការគាំទ្រនោះដល់អ៊ុយក្រែនមានការរីងស្ងួតនោះទេ” ។
រដ្ឋបាលលោក បៃដិន ក៏បានស្នើសុំចំនួន 2 ពាន់លានដុល្លារផងដែរ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជម្លោះនៅអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅក្នុងសហរដ្ឋអាម៉េរិក ។
សហរដ្ឋអាម៉េរិក គឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ ដោយបានផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវជំនួយយោធា និងហិរញ្ញវត្ថុរាប់ពាន់លានដុល្លារ ព្រមទាំងទិន្នន័យចារកម្មផងដែរ ។