សេដ្ឋកិច្ចវិទូចាស់វស្សាម្នាក់របស់ចិន ដែលជាក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាល បានទាមទារឲ្យរដ្ឋាភិបាលចិន ចូលទៅដណ្ដើមកាន់កាប់ក្រុមហ៊ុន TSMC ប្រសិនបើជាអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមកលើខ្លួន ដូចទៅនឹងករណីប្រទេសរុស្ស៊ីនោះ!!
Read Time:2 Minute, 27 Second
Views:514

សេដ្ឋកិច្ចវិទូចាស់វស្សាម្នាក់របស់ចិន ដែលជាក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាល បានទាមទារឲ្យរដ្ឋាភិបាលចិន ចូលទៅដណ្ដើមកាន់កាប់ក្រុមហ៊ុន TSMC ប្រសិនបើជាអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមកលើខ្លួន ដូចទៅនឹងករណីប្រទេសរុស្ស៊ីនោះ!!

0 0

Bloomberg បានរាយការណ៍ថា សេដ្ឋកិច្ចវិទូចាស់វស្សាម្នាក់របស់ចិន ដែលជាក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាល បានទាមទារឲ្យរដ្ឋាភិបាលចិន ចូលទៅដណ្ដើមកាន់កាប់ក្រុមហ៊ុន TSMC ប្រសិនបើជាអាម៉េរិកប្រកាសដាក់ទណ្ឌកម្មមកលើខ្លួន ដូចទៅនឹងករណីប្រទេសរុស្ស៊ីនោះ!! Chen Wenling ប្រធានក្រុមអ្នកសេដ្ឋកិច្ចវិទូរបស់មជ្ឈមណ្ឌលដោះដូរសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន បានបង្ហាញនូវគំនិតយល់ឃើញរបស់គាត់ នៅក្នុងកិច្ចប្រជុំក្រុមអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណកម្មាធិការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ ដែលជាស្ថាប័នដាក់ចេញនូវផែនការសេដ្ឋកិច្ចជាតិរបស់ប្រទេសចិនបានលើកឡើងថា “ប្រសិនបើអាម៉េរិក និងក្រុមប្រទេសលោកខាងលិចកំណត់វិធានការដាក់ទណ្ឌកម្មក្នុងន័យបំផ្លាញដល់សេដ្ឋកិច្ចរបស់ចិន ដូចទៅនឹងធ្វើដាក់រុស្ស៊ីនោះ យើងត្រូវស្តាតៃវ៉ាន់ឡើងវិញ” ។ ស្របពេលជាមួយគ្នានេះដែរស្ថាប័នសារព័ត៌មានកម្រិតពិភពលោក មួយផ្សេងទៀតគឺ Financial Times បានចេញសេចក្ដីរាយការណ៍ថា ពេលនេះកោះតៃវ៉ាន់បានត្រៀមជើងការរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងការឈ្លានពានណាមួយពីសំណាក់ប្រទេសចិន ។ ដូច្នេះហើយ ប្រសិនបើយើងសរុបបញ្ជូលគ្នានូវសេចក្ដីរាយការណ៍របស់បណ្ដាញសារព័ត៌មានធំៗទាំងពីររួចមក នោះយើងនឹងដឹងថារឿងមួយនេះមិនមែនជារឿងតូចតាចនោះឡើយ ។ ជាងនេះទៅទៀតនោះ ស្ថាប័នសារព័ត៌មាន Financial Times បានលើកឡើងបន្ថែមថា ប្រសិនបើមានការផ្ទុះសង្រ្គាមនៅកោះតៃវ៉ាន់ពិតប្រាកដមែននោះ ច្បាស់ណាស់ថាវាមិនមែនជារឿងរបស់តែកោះតៃវ៉ាន់ និងចិនដីគោកតែប៉ុណ្ណោះនោះទេ គឺអាម៉េរិកនឹងចូលមកលូកដៃផងដែរ ដោយហេតុថាពេលនេះសហរដ្ឋអាម៉េរិកបានសម្លឹងថា ចិនគឺជាកត្តាគំរាមកំហែងខ្លាំងបំផុតរបស់ខ្លួន ។

Happy
Happy
17 %
Sad
Sad
33 %
Excited
Excited
50 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

One thought on “0

  1. គាំទ្រគំនិតនេះ១០០%

Leave a Reply

Your email address will not be published.

Previous post តើចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកសម្ងាត់នៅកម្ពុជាឬ?
Next post កងទ័ពអ៊ុយក្រែនប្រហែលជាត្រូវដកថយពីទីក្រុង Severodonetsk – អភិបាលតំបន់Luhansk