សួនវង្វេងចំការពោតធំបំផុតលើពិភពលោក ប្រារព្ធខួបលើកទី60 របស់ James Bond
Read Time:1 Minute, 42 Second
Views:337

សួនវង្វេងចំការពោតធំបំផុតលើពិភពលោក ប្រារព្ធខួបលើកទី60 របស់ James Bond

0 0

កសិដ្ឋានមួយកន្លែងនៅជាយក្រុង Chicago ដែលជាវាលចំការពោតដ៏ធំបំផុតរបស់ពិភពលោក កំពុងប្រារព្ធខួបលើកទី60 នៃភ្នាក់ងារចារកម្មសម្ងាត់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោកគឺ James Bond ។

បណ្ដាញសារព័ត៌មាន REUTERS រាយការណ៍ពីទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាម៉េរិក ក្នុងថ្ងៃនេះថា សួនវង្វេងដ៏ស្មុគស្មាញមួយ មានផ្លូវដើរប្រវែងជាង 16គីឡូម៉ែត្រ និងស្ថិតនៅលើផ្ទៃដី 28ហិចតា ក្នុងភូមិ Spring Grove ភាគខាងជើងនៃទីក្រុង Chicago កំពុងប្រារព្ធខួបលើកទី60 នៃភ្នាក់ងារចារកម្មសម្ងាត់ដ៏ល្បីល្បាញបំផុតរបស់ពិភពលោក James Bond ។

លោក George Richardson សហកម្មសិទ្ធិកសិដ្ឋាន Richardson Adventure Farm បាននិយាយថា នៅក្នុងឆ្នាំនេះ កសិដ្ឋានបានជ្រើសរើសប្រធានបទដ៏រីករាយមួយ ដោយពួកគេបានរំលេចខួប James Bond ក្នុងន័យបញ្ហាញដល់ខួបលើកទី60 របស់គាត់ ។

លោក Richardson បានបន្ថែមថា សួនវង្វេងនេះត្រូវបានសាងសង់ ដោយប្រើប្រាស់ត្រាក់ទ័រកសិកម្មទំនើបៗ ដែលត្រូវបានបំពាក់ដោយប្រព័ន្ធ GPS ប្រព័ន្ធគូសវាស និងប្រព័ន្ធកាប់ឆ្ការចំការពោតពិសេសៗ ដើម្បីធ្វើការងារនេះ ។ កសិដ្ឋានចំការពោតនេះត្រូវបានគេដាំដើម្បីបង្កើតជាវាលស្មៅ សម្រាប់រចនាជារូបផ្សេងៗដែលពួកគេបានជ្រើសរើស ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អាម៉េរិកដាក់ទណ្ឌកម្មក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា បានវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងអាល់បានី
Next post គីម ជុងអ៊ុន និយាយថាកូរ៉េខាងជើងអាចនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ឆាប់ៗនេះ