សិង្ហបុរីជាប់ជាទីក្រុង​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ការ​រស់នៅ​​
Asia

សិង្ហបុរីជាប់ជាទីក្រុង​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ការ​រស់នៅ​​

​សិង្ហបុរី និង Zurich របស់ស្វីសបានវ៉ាដាច់ទីក្រុងញូវយ៉ក ដើម្បីក្លាយជាទីក្រុងថ្លៃបំផុតក្នុងពិភពលោកសម្រាប់ការរស់នៅក្នុងឆ្នាំនេះ នេះបើយោងតាមការស្ទង់មតិសកលថ្មីមួយ។

 

ថ្លៃដើម​រថយន្តខ្ពស់ គ្រឿងស្រវឹងថ្លៃ និងការកើនឡើងថ្លៃគ្រឿងទេសបានធ្វើឱ្យសិង្ហបុរីនាំមុខទីក្រុងរបស់សហរដ្ឋអាម៉េរិក ​ នេះបើយោងតាមរបាយការណ៍នៃការចំណាយលើការរស់នៅរបស់ Economist Intelligence Unit’s Worldwide Cost of Living 2023។ ទីក្រុង Zurich បានលោតពីចំណាត់ថ្នាក់ទីប្រាំមួយកាលពីឆ្នាំមុន ឡើងមកឈរលេខ១ជាមួយសិង្ហបុរី ​។

 

ទីក្រុងហ្សឺណែវ ​និងទីក្រុងញូវយ៉ក ជាប់ក្នុងចំណាត់ថ្នាក់លេខ ៣ ហើយទីក្រុងហុងកុងបានធ្លាក់មកលេខ៥ ។

 

ទាំងនេះគឺជាទីក្រុងថ្លៃបំផុតទាំង១០ នៅលើពិភពលោក ជាមួយនឹងចំណាត់ថ្នាក់ឆ្នាំ ២០២៣របស់ពួកគេ៖

សិង្ហបុរី លេខ១

 

ទីក្រុង Zurich (ស្វីស)លេខ១

 

ទីក្រុងហ្សឺណែវ(ស្វីស) លេខ៣

 

ទីក្រុងញូវយ៉ក (អាម៉េរិក)លេខ៣

 

ទីក្រុងហុងកុង(ចិន) លេខ៥

 

ទីក្រុង Los Angeles (អាម៉េរិក)លេខ ៦

 

ទីក្រុងប៉ារីស (បារាំង) លេខ ៧

 

ទីក្រុង Copenhagen (ដាណឺម៉ាក) លេខ៨

 

ទីក្រុង Tel Aviv (អ៊ីស្រាអែល) លេខ ៨

 

ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (អាម៉េរិក) លេខ ១០

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *