ពាក្យចចាមអារ៉ាមកំពុងរីករាលដាលជុំវិញទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាម៉េរិកបានផ្តល់អាវុធដល់អ៊ុយក្រែនច្រើនជាងអ្វីដែលរដ្ឋបាលលោក បៃដិន បានប្រកាសជាសាធារណៈ។
កាលពីថ្ងៃសុក្រ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយថា សហរដ្ឋអាម៉េរិកបាននឹងកំពុងផ្គត់ផ្គង់យ៉ាងសម្ងាត់ដល់អ៊ុយក្រែននូវកាំជ្រួចប្រឆាំងរ៉ាដាល្បឿនលឿន ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា នៅពេលដែលយើងប្រកាសជាលើកដំបូងនូវការផ្តល់ដំបូងនៃកាំជ្រួច HARM វិធីដែលយើងកំណត់វានៅក្នុងសេចក្តីប្រកាសគឺមិនជាក់លាក់ទេ ។
ពីរថ្ងៃក្រោយមកសារព័ត៌មាន Yahoo បានចុះផ្សាយរឿងមួយដែលអះអាងថា ការវាយប្រហារនាពេលថ្មីៗនេះលើគោលដៅរបស់រុស្ស៊ីនៅគ្រីមៀរ មិនមែនជាលទ្ធផលនៃក្រុមប្រតិបត្តិការពិសេសដែលផ្ទុកគ្រឿងផ្ទុះ ដូចដែលអ៊ុយក្រែនបានបង្ហាញនោះទេ ។ ជំនួសមកវិញ ការបំផ្ទុះគឺជាលទ្ធផលនៃការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយ ។ ប៉ុន្តែអ៊ុយក្រែនមិនមានកាំជ្រួចណាមួយដែលមានរយៈចម្ងាយឆ្ងាយអាចវាយប្រហារមូលដ្ឋានអាកាស Saki នៅគ្រីមៀរបានទេ ហើយក៏មិនមានមីស៊ីលណាមួយដែលអាម៉េរិកផ្ដល់ឲ្យអ៊ុយក្រែនអាចបាញ់ដល់ទីនោះដែរ ។
យោងទៅតាមលោក Weiss និង Rushton និយាយថា សហរដ្ឋអាម៉េរិកបានបញ្ជូនប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រឬ ATACMS ជាសម្ងាត់ទៅកាន់ប្រទេសអ៊ុយក្រែន ។ ប្រសិនបើជាការពិត នោះនឹងផ្ទុយទៅនឹងអ្វីដែលរដ្ឋបាលលោក បៃដិន បាននិយាយជាសាធារណៈ ។