សហរដ្ឋអាម៉េរិក ព្រួយបារម្ភចំពោះអាវុធរបស់ចិនដែលផលិតបានលឿនជាងអាម៉េរិក ៥ដង ហើយចំណាយប្រាក់ក្នុងការផលិតថោកជាងអាម៉េរិកឆ្ងាយ!!
Breaking News

សហរដ្ឋអាម៉េរិក ព្រួយបារម្ភចំពោះអាវុធរបស់ចិនដែលផលិតបានលឿនជាងអាម៉េរិក ៥ដង ហើយចំណាយប្រាក់ក្នុងការផលិតថោកជាងអាម៉េរិកឆ្ងាយ!!

ចិនកំពុងសាងសង់ឃ្លាំងអាវុធថ្មីរបស់ខ្លួនលឿនជាងអាម៉េរិកពីប្រាំទៅប្រាំមួយដង ដោយចំណាយតិចតួចប៉ុណ្ណោះ ហើយទទួលបានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដែលទីក្រុងវ៉ាស៊ីនតោនមិនអាចមានលទ្ធភាពធ្វើបាន នេះបើតាមមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ។

ឧត្តមសេនីយ៍ទោ Cameron Holt បាននិយាយនៅក្នុងសន្និសិទឧស្សាហកម្មនៅទីក្រុង San Diego ថា “នៅក្នុងការទិញអាវុធដូចគ្នា ពួកគេចំណាយប្រហែល 1 ដុល្លារទៅ 20 ដុល្លារ ប៉ុណ្ណោះដើម្បីទទួលបានសមត្ថភាពដូចគ្នានឹងយើង” ។ “យើងនឹងខាតបង់ប្រសិនបើយើងមិនអាចរកវិធីទម្លាក់ថ្លៃដើម និងបង្កើនល្បឿននៅក្នុងខ្សែសង្វាក់ផលិតកម្មដើម្បីផ្គត់ផ្គង់វិស័យការពារជាតិរបស់យើង”។

លោក Holt ដែលជាអ្នកមើលការខុសត្រូវលើការទិញសព្វាវុធទាំងអស់ក្នុងនាមជាជំនួយការលេខារងនៃកងទ័ពអាកាសបានធ្វើអត្ថាធិប្បាយរបស់គាត់នៅក្នុងសន្និសិទមួយសម្រាប់អ្នកម៉ៅការរបស់រដ្ឋាភិបាលសហព័ន្ធកាលពីខែមុន។ សុន្ទរកថានេះបានលេចចេញជារូបរាងនៅសប្តាហ៍នេះ នៅពេលដែលទស្សនាវដ្ដីអនឡាញមួយឈ្មោះ War Zone បានរាយការណ៍អំពីវា ។
សហរដ្ឋអាម៉េរិកចំណាយលើវិស័យការពារជាតិច្រើនជាងការចំណាយវិស័យយោធារបស់ប្រទេសចំនួនប្រាំបួនបូកបញ្ជូលគ្នាទៅទៀត ។
លោក Holt បាននិយាយថា ប្រជាជនអាម៉េរិកត្រូវមានការយល់ដឹងជាបន្ទាន់អំពី “ការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ” ពីព្រោះប្រទេសចិនកំពុងធ្វើសង្គ្រាមប្រឆាំងនឹងប្រព័ន្ធអន្តរជាតិដែលត្រូវបានបង្កើតឡើងដោយអាម៉េរិក បន្ទាប់ពីសង្គ្រាមលោកលើកទី 2 ។ លោកបានអះអាងថា ទោះបីជាទីក្រុងប៉េកាំងបង្កើនសមត្ថភាពយោធារបស់ខ្លួនក៏ដោយ ក៏អាម៉េរិកកំពុងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមព័ត៌មាន ដើម្បីជួយសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ដោយមិនមានការប្រឈមមុខដាក់គ្នា “ដោយបង្ខំ”។

ស្ដាប់ការអត្ថាធិប្បាយលម្អិតរបស់គាត់ ៖ Government Contract Pricing Summit

Leave a Reply

Your email address will not be published. Required fields are marked *