សហរដ្ឋអាម៉េរិក ច្រានចោលការទាមទាររបស់អ៊ុយក្រែន ចំពោះការហាមប្រាមទិដ្ឋាការលើជនជាតិរុស្ស៊ី
Breaking News

សហរដ្ឋអាម៉េរិក ច្រានចោលការទាមទាររបស់អ៊ុយក្រែន ចំពោះការហាមប្រាមទិដ្ឋាការលើជនជាតិរុស្ស៊ី

សហរដ្ឋអាម៉េរិកកាលពីថ្ងៃចន្ទបានច្រានចោលការទាមទាររបស់អ៊ុយក្រែនឲ្យធ្វើការហាមប្រាមទិដ្ឋាការលើជនជាតិរុស្ស៊ីដោយនិយាយថាទីក្រុងវ៉ាស៊ីនតោននឹងមិនចង់បិទផ្លូវទៅកាន់កន្លែងជ្រកកោនសម្រាប់ក្រុមប្រឆាំងរបស់រុស្ស៊ី និងអ្នកផ្សេងទៀតដែលងាយរងគ្រោះដោយសារការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៊ីទេ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញជាលើកដំបូងអំពីការហាមឃាត់ទិដ្ឋាការនៅក្នុងបទសម្ភាសន៍មួយកាលពីដើមខែនេះជាមួយកាសែត Washington Post ដោយនិយាយថាជនជាតិរុស្ស៊ីគួរតែ “រស់នៅក្នុងពិភពលោករបស់ពួកគេរហូតដល់ពួកគេផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា រដ្ឋបាលលោក បៃដិន បានដាក់កំហិតទិដ្ឋាការរួចហើយសម្រាប់មន្ត្រីវិមានក្រឹមឡាំង ប៉ុន្តែអាម៉េរិកបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្តោតអារម្មណ៍របស់ខ្លួនគឺផ្តោតលើការកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងធ្វើឱ្យពួកគេទទួលខុសត្រូវ ។

Leave a Reply

Your email address will not be published. Required fields are marked *