Breaking News

សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន ធ្វើសមយុទ្ធការពារមីស៊ីលរួមគ្នា ចំពេលប្រទេសកូរ៉េខាងជើង និងចិនកំពុងសម្ញែងសាច់ដុំយោធារបស់ខ្លួន!!

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលរួមនៅក្នុងសមយុទ្ធការពារមីស៊ីលផ្លោងចេញពីឆ្នេរសមុទ្រហាវ៉ៃកាលពីសប្តាហ៍មុន ​សមយុទ្ធរួមស្របពេលដែល​កូរ៉េខាងជើងក៏ដូចជាប្រទេសចិនកំពុងសម្លឹងមើលអាម៉េរិកមិនដាក់ភ្នែក នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

វាជាលើកទីមួយហើយដែលប្រទេសទាំងបីបានធ្វើសមយុទ្ធរួមគ្នាបែបនេះចាប់តាំងពីឆ្នាំ 2017 បន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ចុះទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំក្នុងឆ្នាំ 2019 ចំពេលមានជម្លោះប្រវត្តិសាស្ត្រជាថ្មីទាក់ទងនឹងការកាន់កាប់ឧបទ្វីបកូរ៉េពីឆ្នាំ 1910-1945 របស់ជប៉ុន ។

ការព្រមានអំពីការបាញ់មីស៊ីល និងសមយុទ្ធស្វែងរក និងតាមដានមីស៊ីលផ្លោងបានធ្វើឡើងនៅថ្ងៃទី 8-14 ខែសីហា ក្នុងអំឡុងសមយុទ្ធពហុជាតិប៉ាស៊ីហ្វិក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបីក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយកូរ៉េខាងជើង ការពារសន្តិសុខរួម និងពង្រឹងច្បាប់អន្តរជាតិ  នេះបើតាមមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version